ម្ចាស់គណនីហ្វេសប៊ុគ «ឡន លី គ្រួសាររីករាយ» ត្រូវបាន ឃុំខ្លួនបណ្តោះអាសន្ន នៅពន្ឋនាគារខេត្តសៀមរាប

ដោយ:គូលែន/សៀមរាប ៖ បុរសជាម្ចាស់គណនីហ្វេសប៊ុគ «ឡន លី គ្រួសាររីករាយ» មានឈ្មោះ ភុត ថុនា ភេទប្រុសអាយុ៣២ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិបឹងដូនប៉ា សង្តាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ដែលពាក់ព័ន្ធនឹងការបង្ហោះព័ត៌មានមិនពិត និងបំពុលសង្គម កាលពីថ្ងៃទី៥ និងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០កន្លងទៅ ត្រូវបានកម្លាំងនគរបាល ឃាត់ខ្លួនបញ្ជូនទៅតុលាការកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០។

ជនត្រូវចោទរូបនេះ ត្រូវបានលោក មុយ សុភ័ក្រ្ត ចៅក្រមស៊ើបសួរសាលាដំបូងខេត្តសៀមរាបសម្រេច ឃុំខ្លួនបណ្តោះអាសន្ន នៅពន្ឋនាគារខេត្តសៀមរាប នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០នេះ ។

សូមបញ្ជាក់ថា កម្លាំងនគរបាលផែនការងារសន្តិសុខនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ថែមទៀត ពីបទផ្សពផ្សាយពត៌មាន មិនពិត នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០នេះ ដោយមានការអនុញ្ញតពីលោកស្នងការនគរបាលខេត្ត និង សំរបសំរួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប កងកម្លាំងនគរបាល ផែនការងារសន្តិសុខ បានដឹកនាំ កម្លាំងការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា ដោយសហការណ៍ អធិការដ្ឋាននគរបាលក្រុងសៀមរាប ប៉ុស្តិ៍នគរបាលសង្កាត់ស្លរក្រាម ចុះទៅធ្វើការនាំខ្លួន ម្ចាស់គណនីហ្វេសប៊ុគ “ឡន លី គ្រួសាររីករាយ” ឈ្មោះ ភុត ថុនា ភេទប្រុស អាយុ៣២ ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិ បឹងដូនប៉ា សង្តាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ពាក់ព័ន្ធនឹងការបង្ហោះព័ត៌មានមិនពិត និងបំពុលសង្គម កាលពីថ្ងៃទី05 និង ថ្ងៃទី10 ខែមិនា ឆ្នាំ2020 កន្លងទៅ ដែលធ្វើអោយ ប៉ះពាល់ដល់ សន្តិសុខ សណ្តាប់ធ្នាប់សង្គម មកសាកសួរ។

ក្រោយការសាកសួរសាមីខ្លួនបានសារភាព ចំពោះមុខសមត្ថកិច្ច ហើយត្រូវបានសមត្ថ កិច្ច កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ដើម្បីអនុវត្តនីតិវិធីបន្តតាមផ្លូវច្បាប់៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular