រថយន្តដាច់ហ្រ្វាំងរេចង្កូតបុក បង្គោលភ្លើងបាក់អស់១ដើម

ដោយ:សាវរក្ស/ភ្នំពេញ ៖ រថយន្តឃ្លុបដឹកទំនិញបានដាច់ប្រាំងរាយចង្កូតបុកបង្គោលភ្លើងបាក់អស់១ដើម តែសំណាងល្អក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះគឺមិនបណ្ដាលឱ្យមនុស្សណាម្នាក់រងរបួសនោះទេ កាលពីព្រឹកថ្ងៃទី១២ខែមីនាឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវព្រះមុនីរ៉េត សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង។

បើតាមសម្ដីបុរសជាអ្នកបើកបររថយន្តបានប្រាប់ឲ្យដឹងថា គាត់បានបើករថយន្តម៉ាកកូរ៉េពណ៌សពាក់ស្លាកលេខភ្នំពេញ 3E-2615 ដឹកស្ករសទៅដាក់ឱ្យម៉ូយបើកតាមបណ្តោយផ្លូវព្រះមុនីរ៉េតក្នុងទិសដៅពីត្បូងទៅជើងមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តបានដាច់ហ្រ្វាំង គាត់ក៏មិនហ៊ានបើកទៅមុខទៀត ក៏សម្រេចចិត្តបួងចង្កូតមកលើចិញ្ចើមផ្លូវរួចក៏ជ្រុលទៅបុកបង្គោលភ្លើងតែម្ដង។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ខណ្ឌបឹងកេងកង បានចុះធ្វើការវាសវែងយករថយន្ដ ប្រគល់ឲ្យខាងជំនាញការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អភិបាលរងខេត្តកំពង់ឆ្នាំងដ...

ដោយ:ទេពកង្រី/កំពង់ឆ្នាំងៈ...

អាវុធហត្ថឃាត់ខ្លួនបុរសម្ន...

ដោយ:ទេពកង្រី/កំពង់ឆ្នាំងៈ...

អ្នកនាំពាក្យ​ក្រសួងសុខាភិ...

ដោយ: មុនីរ័ត្ន / ភ្នំពេញ:...

នាយកដ្ឋាន​ព័ត៌មានវិទ្យា រ...

​ដោយៈ មុនី​រ័ត្ន / ភ្នំពេ...