ដោយៈភ្នំដែក/ព្រះវិហារ៖ក្រុមមនុស្សធម៌ស្រុកត្បែងមានជ័យខេត្តព្រះវិហារបានប្រមូលថវិកានានាពីសប្បុរសជនយកថវិកាទិញដីនិងសង់ផ្ទះជូនមនុស្សចាស់ជរាដែលមានបន្ទុកចិញ្ចឹមចៅទៀត។ការសង់ផ្ទះជូននៅភូមិពោធិឃុំពោធិស្រុកត្បែងមានជ័យខេត្តព្រះវិហារកាលពីថ្ងៃទី១២ខែមីនាឆ្នាំ២០២០។

លោកវរសេនីយ៍ទោរិទ្ឋសូណាអធិការនគរបាលស្រុកត្បែងមានជ័យបានឱ្យដឹងថាផ្ទះ១ខ្នងមានទំហំ៤មែត្រគុណ៥មែត្រសង់អំពីឈើប្រកស័ង្កសីនិងដីទំហំ៧ម៉ែត្រគុណ៥០មែត្រចំណាយថវិកាសរុបអស់ចំនួនជាង៧លានរៀល។ក្រុមមនុស្សធម៌ស្រុកត្បែងមានជ័យ ដឹកនាំដោយលោកស៊ូ សិរីអភិបាលរងខេត្ត និងលោកនុតសោភ័ណ្ឌអភិបាលស្រុកត្បែងមានជ័យ។ផ្ទះបានសាងសង់ជូនលោកតាហៀចឆេងអាយុ៧០ឆ្នាំជាចាស់ជរាគ្មានទីពឹងនិងចិញ្ចឹមចៅកំព្រា២នាក់ទៀត។

លោករិទ្ឋសូណាបានឱ្យដឹងថាដោយមានការចង្អុលបង្ហាញពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងការជួយយកអាសារដល់ជនទីទាល់ក្រកុមារកំព្រាចាស់ជរាគ្មានទីពឹងនិងប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិ។ក្រុមមនុស្សធម៌របស់ស្រុកត្បែងមានជ័យជានិច្ចកាលតែងតែបរិច្ចាកធនធានថវិកាផ្ទាល់ខ្លួនដើម្បីរួមគ្នាចែករំលែកជួយដល់បងបងប្អូន កូនក្មួយមិនដែលខាន៕S/