ដោយ៖សៅវ៉ាន់ឌី/ព្រះវិហារ៖ដោយមានបការចាត់តាំងពីលោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារលោកឈុនប៊ុនថេងអនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារកាលពីថ្ងៃទី១១ខែមីនាឆ្នាំ២០២០មន្ត្រីស្រុកត្បែងមានជ័យបានសម្របសម្រួលនិងសហការជាមួយអង្គការទស្សនពិភពលោកប្រចាំស្រុកត្បែងមានជ័យ។

ចុះពិនិត្យស្ថានភាពទឹកនិងសិក្សាប្រភពទឹកស្រះដើម្បីបង្កើតស្ថានីយប្រព័ន្ធចែកចាយទឹកស្អាតសហគមន៍២ឃុំគឺ១,ឃុំព្រះឃ្លាំងពិនិត្យមើលស្រះចំនួន២កន្លែង។ជាលទ្ធផលគឺយើងអាចស្តាស្រះទាំង២នេះបាន នៅឡើយរង់ចាំជួបជាមួយម្ចាស់ដីទាំង២ទីតាំងដើម្បីចចារទិញ។

២,ចំណែកឃុំម្រមេរុចុះពិនិត្យស្រះ១កន្លែងជាលទ្ធផលគឺស្រះនោះស្ថិតនៅទីតាំងប្រជុំជនល្អនិងត្រូវការស្តារស្រះឱ្យទំហំធំជាងនេះបន្ថែមទៀតនិងចចារជាមួយម្ចាស់ដីក្បែរស្រះនោះ។សមាសភាពចូលរួមមានមន្ទីរអភិវឌ្ឍន៍ជនបទអភិបាលរងស្រុកទទួលបន្ទុកបុគ្គលិកអង្គការទស្សនពិភពលោកប្រចាំស្រុកត្បែងមានជ័យ ក្រុមប្រឹក្សាឃុំទាំង២ និងប្រជាពលរដ្ឋនៅក្បែរស្រះ៕S/
