អាជ្ញាធរថៃបញ្ជូនប្រជាពលរដ្ឋខ្មែរម្នាក់មកស្រុកកំណើតវិញ បន្ទាប់ ពីដោះលែងពីពន្ធនាគារ

ដោយ:បាយ័ន/ឧត្តរមានជ័យ ៖ ប្រជាពលរដ្ឋខ្មែរម្នាក់ ត្រូវបានអាជ្ញាធរថៃ បញ្ជូនមកកាន់ស្រុកកំណើតវិញ បន្ទាប់ពីដោះលែងពីពន្ធនាគារ ខេត្តស៊ីសាកេត ពីបទឆ្លងដែនដោយខុសច្បាប់ចូលកាប់ឈើគ្រញូងក្នុងទឹកដីថៃ។

ពិធីប្រគល់និងទទួល បានធ្វើឡើងកាលពីវេលាម៉ោង១៧និង២០នាទី ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០នេះ ស្ថិតនៅច្រកអន្តរជាតិជាំស្រងាំ ក្នុងទឹកដីស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

សមត្ថកិច្ចនគរបាលប្រចាំច្រកអន្តរជាតិជាំស្រងាំ បាននិយាយថា ប្រជាពលរដ្ឋខ្មែរដែលត្រូវបានថៃបញ្ជូនមកស្រុកកំណើតវិញ គឺមានឈ្មោះ កែវ រឹទ្ធិ ភេទប្រុស ៣៩ឆ្នាំរស់នៅ ភូមិសុវណ្ណាបៃតង ឃុំកណ្ដាល ស្រុកបូទុមសាគរ ខេត្តកោះកុង។

សមត្ថកិច្ចបានបន្តថា ជនឈ្មោះ កែវ រិទ្ធីត្រូវបានចាប់ខ្លួនថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០១៧ កន្លងទៅនេះ ពីបទឆ្លងដែនខុសច្បាប់ចូលកាប់ឈើគ្រញូង ដោយចូលតាមច្រកតាស៊ឹម

ហើយត្រូវបានយកទៅដាក់ពន្ធនាគារនៅខេត្តស៊ីសាកេត ប្រទេសថៃ ចាប់តាំងពីពេលនោះមករហូតថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០នេះ ទើបដោះលែងរួចបញ្ជូនមកស្រុកកំណើតវិញតែម្តង៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

បូកសរុប​លទ្ធផល​ការងារ​ប្រ...

ដោយ​: វ៉ៃ​កូ / ស្វាយរៀង​:...

បរិក្ខារ​ដើរ​ដោយ​ថាមពល​ពន...

ដោយ​: សុផល / ភ្នំពេញ​: យោ...

កំពុង​បណ្តែតអារម្មណ៍​តាម​...

​ដោយ​: វណ្ណៈ / ព្រះសីហនុ​...

យុគសម័យ​ទំនើប​គ្មានទេ​មន្...

ដោយ​: គង់​ហេង​/ កំពង់ចាម​...