បង្កើត​ក្រុមការងារ​មួយ​ដើម្បី​រង់ចាំ​ទទួល​ទូរស័ព្ទ​Hotline​ពី​ប្រជាពលរដ្ឋ​ពាក់ព័ន្ធ​វីរុស​កូ​វីដ​១៩

215
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​/​ភ្នំពេញ​៖​ខណៈដែល​វីរុស​កូ​វីដ​១៩​បាននិងកំពុង​វាយ​ឡុ​ក​ធ្វើឱ្យមាន​ការព្រួយបារម្ភ​ពេញ​ពិភពលោក​និង​ដោយមាន​ការយកចិត្តទុកដាក់​យ៉ាងខ្លាំង​ពី​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​ទប់ស្កាត់​នៃ​ការ​រាលដាល​នៃ​ជំងឺ​នេះ​។​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​បង្កើត​ក្រុមការងារ​មួយ​ដើម្បី​រងចាំ​ទទួល​ទូរស័ព្ទ​Hotline​ពី​ប្រជាពលរដ្ឋ ពាក់ព័ន្ធ វីរុស​កូ​វីដ ១៩ ។​

​ក្នុងន័យនេះ​រដ្ឋបាល​រាជធានី​ភ្នំពេញ​សូម​ជូនដំណឹង​ដល់​សាធារណជន​និង​ប្រជាពលរដ្ឋ​ទាំងអស់ មេត្តា​ជ្រាបថា ប្រសិនបើ​មាន​ចម្ងល់ ឬ​បញ្ហា​អ្វី​ទាក់ទង​នឹង​វីរុស​កូ​វីដ ១៩ (COVID-19) នោះ សូម​បងប្អូន​ទូរស័ព្ទ​មក​Hotline​លេខ​១២៩៩​ដើម្បីឱ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ធ្វើការ​បញ្ជូន​ព័ត៌មាន​ទាំងអស់​ទៅ​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ និង​ក្រសួងសុខាភិបាល​មាន​ដំណោះស្រាយ​ឬ​ចំណាត់​ការបន្ត​។​

​គួរ​បញ្ជាក់ថា​៖​ក្រសួងសុខាភិបាល​នៅ​ថ្ងៃទី​១០​ខែមីនា​ឆ្នាំ​២០២០​នេះ​បានចេញ​សេចក្ដីប្រកាស​ព័ត៌មាន​មួយ​ស្ដីពី​ករណី​វិជ្ជមាន​កូ​វីដ​១៩​លើ​ស្ត្រី​ជនជាតិ​អង់គ្លេស​ម្នាក់​អាយុ​៦៥​ឆ្នាំ​ជា​អ្នកដំណើរ​តាម​នាវា​វី​គីង​គ្រូ​ស​ដ្យូ​ណី (Viking Cruise Journey) នៅ​ខេត្តកំពង់ចាម នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្រោយពី​ទទួលបាន លទ្ធផល​ពី​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា កា​កាលពី​រសៀល​ម៉ោង​១៦​និង​៣០​នាទី​នៃ​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០២០ ។​
​ស្ត្រីជន​ជនជាតិ​អង់គ្លេស​ម្នាក់នេះ​មាន អាយុ ៦៥​ឆ្នាំ ជា​អ្នកដំណើរ​តាម​នាវា​ឈ្មោះ Viking Cruise Journey ចេញពី​កំពង់ផែ My Tho នៃ​ទីក្រុង​ហូ​ជី​មី​ញ សំដៅ​មក​ទីក្រុង​ភ្នំពេញ​តាមរយៈ​ចូ​វ​ដុក​ក្អម​សំណ និង​ហួស​ទៅ​ចូល​ចត​ប្រហែលជា​ម៉ោង​១៦:៣០​នាទី​រសៀល នៅ​ចំណត​នាវា​នៃ​ទី​រួម​ខេត្តកំពង់ចាម​។

​បច្ចុប្បន្ន​ក្រសួងសុខាភិបាល​កំពុង​ចាត់ចែង​ឲ្យ​យក​ស្ត្រី​ជនជាតិ​អង់គ្លេស​រូបនោះ​មក​ដាក់​នៅ​បន្ទប់​ដាច់ដោយឡែក​ក្នុង​មន្ទីរពេទ្យ​ខេត្តកំពង់ចាម ដើម្បី​ព្យាបាល និង​តាមដាន​សុខភាព​គាត់​។ ទន្ទឹមនឹងនោះ មាន​ស្ត្រី​ជនជាតិ​អង់គ្លេស​ម្នាក់ទៀត​ដែល​ជិតដិត​ជាមួយ​ស្ត្រី​ជនជាតិ​អង់គ្លេស​មាន​វីរុស​កូ​វីដ​១៩​រូបនេះ មាន​លទ្ធផល​តេស្ត​អវិជ្ជមាន​។​

​ដែល​បុគ្គល​រូបនេះ​ត្រូវបាន​ដាក់ឱ្យ​នៅក្នុង​បន្ទប់​ដាច់ដោយឡែក​នៅលើ​នាវា​ហើយ​អ្នកដំណើរ​ផ្សេងទៀត​សរុប​ចំនួន​៣០​នាក់​និង​បុគ្គលិក​បម្រើការ​នាវា​សរុប​ចំនួន​៣៤​នាក់​(​សរុប​ទាំងអស់​៦៤​នាក់​)​ត្រូវឱ្យ​នៅលើ​នាវា​ទាំងអស់​មិនឱ្យ​ចុះ​ចេញមក​លើគោក​ដោយរ​ង់​ចាំ​ក្រុមការងារ​ឆ្លើយតប​បន្ទាន់​នៃ​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ចាម​និង​ក្រសួងសុខាភិបាល​យក​សំណាក​វត្ថុ​វិភាគ​មក​ធ្វើតេស្ត​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម