Home កម្សាន្ត កំពូលតារាហូលី...

កំពូលតារាហូលីវូដ ថម ហាំង ឆ្លងវីរុសកូរ៉ូណាពេលកំពុងថតភាពយន្តថ្មីនៅអូស្ត្រាលី

កំពូលតារាហូលីវូដ លោក ថម ហាំង និងភរិយាឈ្មោះ រីតា វីលសុន បានធ្វើតេស្តវិជ្ជមានវីរុសកូរ៉ូណា ខណៈកំពុងនៅអូស្ត្រាលីថតភាពយន្តមួយ។ នេះយោងតាមការលាតត្រដាងផ្ទាល់ពីជ័យលាភីពានរង្វាន់អូស្ការជនជាតិអាមេរិករូបនេះនៅថ្ងៃព្រហស្បតិ៍ទី១២មីនានេះ។

ក្រុមមន្ត្រីសុខាភិបាលរដ្ឋគ្វីនស៍លែននិយាយថា លោកហាំងនិងលោកស្រីវីលសុនអាយុ៦៣ឆ្នាំដូចគ្នា កំពុងនៅដាច់ដោយឡែកនៅមន្ទីរពេទ្យសាកលវិទ្យាល័យហ្គោលខូស ក្រោយត្រូវបានបញ្ជាក់ថាឆ្លងវីរុសកូរ៉ូណា។

លោកហាំងគឺជាតារាហូលីវូដលេចធ្លោបំផុតទី១ដែលនិយាយថាគាត់ឆ្លងវីរុសកូរ៉ូណា ដែលឆ្លងដល់មនុស្ស ១២៥.០០០ នាក់ និង សម្លាប់មនុស្សជាង ៤.៦០០ នាក់។

ក្នុងសារមួយផ្ញើទៅអ្នកគាំទ្រ លោកហាំងនិយាយថា គាត់និងភរិយាមានអារម្មណ៍ឈឺតិចៗ ហើយចង់ធ្វើតេស្តមើលដើម្បីឱ្យអស់ចម្ងល់។

លោកហាំងបានសរសេរលើ Instagram ថា “សួស្តីប្រិយមិត្ត រីតានិងខ្ញុំកំពុងនៅអូស្ត្រាលី។ យើងមានអារម្មណ៍នឿហត់បន្តិច ព្រោះយើងកើតផ្តាសាយនិងឈឺខ្លះៗលើដងខ្លួន។ ដើម្បីឱ្យអស់ចម្ងល់ វាជារឿងចាំបាច់ក្នុងពិភពលោកបច្ចុប្បន្ន ដែលយើងត្រូវធ្វើតេស្តរកមើលវីរុសកូរ៉ូណា ហើយលទ្ធផលចេញមកគឺវិជ្ជមាន”៕ ដោយ៖ កញ្ញាដាលីស

លោកថម ហាំងនិងភរិយាឆ្លងវីរុសកូរ៉ូណានៅអូស្ត្រាលី

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អ្នកបោះឆ្នោត​ជាង​១៥​ម៉ឺន​...

ដោយៈ មុនី រ័ត្ន​/​ភ្នំពេញ...

អណ្ដូងទឹក​ចំនួន​ជាង​៤០០​ក...

ដោយ​: គូលែន / សៀមរាប​: អណ...

បុរស​ម្នាក់​ស្លាប់​និង​ម្...

ដោយ​: ស​រិ​ទ្ធ / កំពង់ឆ្ន...

ផ្សព្វផ្សាយ​ស្ដីពី​ការបិទ...

ដោយ​: គូលែន​/​សៀមរាប​: នៅ...