Home កម្សាន្ត តារាជប៉ុនប្រើ...

តារាជប៉ុនប្រើអាវទ្រនាប់ច្នៃជាម៉ាស់ការពារវីរុសកូរ៉ូណា

ស្របពេលម៉ា់ស់លក់ដាច់អស់ពីស្តុកទូទាំងពិភពលោកដោយសារវីរុសកូរ៉ូណា មនុស្សនាំគ្នារកនឹកវិធីផ្សេងដើម្បីបង្កើតម៉ាស់ដោយខ្លួនឯង។

ខណៈមនុស្សមួយចំនួនងាករកក្រណាត់ធម្មតាធ្វើជាម៉ាស់ តារាបង្ហាញម៉ូតជប៉ុន នាង យូមេណូ អាសាហ៊ីណា ថ្មីៗនេះបានបង្ហាញវិធីសាស្ត្រប្រកបដោយការច្នៃប្រឌិតខ្ពស់។

កាលពីថ្ងៃទី៣មីនា នាងយូមេណូបង្ហោះលើ Twitter ជាមួយសំណេរមួយថា “ខ្ញុំបានផលិតម៉ាស់មុខដោយប្រើអាវទ្រនាប់ប្រើរួច”។ Tweet របស់នាងមានអ្នកចុច Retweet ១៦.០០០ ដង និង ចុច Like ៧០.០០០ ដងក្នុងពេលតែមួយថ្ងៃ។

ការប្រើអាវទ្រនាប់ធ្វើជាម៉ាស់នេះមិនមែនជារឿងថ្មីទេ ព្រោះវាធ្លាប់កើតឡើងក្នុងឆ្នាំ ២០១៧ ម្តងរួចមកហើយ ប៉ុន្តែដោយសារប្រជាប្រិយភាពរបស់នាង គេរំពឹងថាមនុស្សនឹងនាំគ្នាផ្អើលយកអាវទ្រនាប់ធ្វើម៉ាស់ការពារកូវីដ១៩តាមនាងជាក់ជាមិនខាន៕ ដោយ៖កញ្ញាដាលីស

នាង យូមេណូ អាសាហ៊ីណា ប្រើអាវទ្រនាប់ចាស់ៗធ្វើជាម៉ាស់ការពារវីរុសកូរ៉ូណា

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular