ដោយៈចាន់តូ/ភ្នំពេញ៖បុរសពោះម៉ាយប្រពន្ធរត់ចោលម្នាក់ដេកស្លាប់ក្នុងបន្ទប់ជួលដោយសារគាំងបេះដូងបង្កភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី១២ខែមីនាឆ្នាំ២០២០នៅបន្ទប់ជួលលេខ6H ចំណុចផ្ទះឡ ភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ ។
សពមានឈ្មោះម៉េងសុភាម៉ុនហៅម៉េងពន្លួញភេទប្រុសអាយុ៣៥ឆ្នាំអតីតជាជាងភ្លើងក្រោយជួបឧប្បត្តិហេតុឆក់ចរន្តភ្លើងមកស្វិតជើងធ្វើអ្វីមិនកើតហើយប្រពន្ធរត់ចោលបាត់ទៀត។មកស្នាក់នៅចំណុចបន្ទប់ដោយម្ចាស់ផ្ទះអាណិតមិនយកលុយខែផងមានស្រុកកំណើតភូមិស្វាយដូនកែវឃុំស្វាយដូនកែវ ស្រុកបាកាន ខេត្តពោធិសាត់៕S/

