បែក​ថ្នាំ​ឡើងលើ​ផ្ទះ​ពូ យក​កាំបិត​អារ ក ប៉ង​សម្លាប់ខ្លួន

1122
ចែករម្លែក

​ដោយៈ​វណ្ណៈ​/
​ព្រះ​សីហ​នុះ បុរស​ម្នាក់ ដែល​ក្រុមគ្រួសារ របស់គាត់ សង្ស័យថា​បែក​ថ្នាំ បាន​ឡើងលើ​ផ្ទះ​ពូ យក​កាំបិត​មក​អារ ក ប៉ង​សម្លាប់ខ្លួន តែ​មិន​សម្រេច ដោយ ក្រុមគ្រួសារ បាន​សង្គ្រោះ​ទាន់​។ ករណី​អារ ក ខ្លួនឯង​នេះ បានកើត​ឡើង នៅ​ភូមិ​រាម ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ កាលពី​វេលា​ម៉ោង ជាង​៥ ល្ងាច​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០១៨ ។

​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន បានឱ្យដឹងថា បុរស​នេះ ឈ្មោះ នោ​ង ភា​រុណ អាយុ​២៦​ឆ្នាំ មាន​ទីលំនៅ នៅ​ភូមិ​រាម ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ បាន​យក​កាំបិត អារ ក ខ្លួនឯង នៅលើផ្ទះ​ឈ្មោះ ទាវ កាក់ អាយុ ៤១ ឆ្នាំ ត្រូវជា​ពូ​បង្កើត​របស់ខ្លួន​។

​ប្រភព បាន​បញ្ជាក់ថា មូលហេតុ បែក​ថ្នាំ ហើយ​មាន​សតិ​មិ​ប្រក្រតី ដើរ​អនាថា រយៈពេល ៤-៥ ឆ្នាំ មកហើយ​។

​ប្រភព​បាន​បន្តថា នៅ​ថ្ងៃកើតហេតុ​នេះ សាច់ញាតិ ក៏​អត់​ដឹងថា មាន​មូល​ហេតុអ្វី​ដែរ ព្រោះ​ជាទូទៅ បុរស​នេះ តែងតែ​ដើរ ឬ​ចូលដេក តាមតែ​ចិ​ត្ដ ។ បច្ចុប្បន្ន បុរស​រូបនេះ កំពុង​សង្គ្រោះបន្ទាន់ នៅ​មណ្ឌល​សុខភាព​ឃុំ​រាម ៕V


ទីតាំងផ្សាយពាណិជ្ជកម្ម