អត្តបទៈសុផានីតា/កោះកុង៖សម្តេចពិជ័យសេនាទៀបាញ់ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការពារជាតិក្រើនរំលឹកដល់អាជ្ញាធរសមត្ថកិច្ចខេត្តបន្តទប់ស្កាត់ការលួចចូលតាំងទីលំនៅខុសច្បាប់លើដីក្រុមហ៊ុនវិនិយោគគ្រាដែលបញ្ហាទំនាស់ដីធ្លីពុំទាន់ដោះស្រាយចប់ជាស្ថាពរនៅឡើយ។ការពញាក់ស្មារតីរបស់សម្តេចពិជ័យសេនាពីការត្រៀមទប់ស្កាត់សកម្មភាពចូលតាំងទីលំនៅខុសច្បាប់លើដីក្រុមហ៊ុនវិនិយោគនៅពេលនេះធ្វើឡើងនៅក្នុងក្នុងពិធីបិទសន្និបាតបូកសរុបការងារនិងលើកទិសដៅការងារបន្តឆ្នាំ២០២០ រដ្ឋបាលខេត្តកោះកុង។

សម្តេចពិជ័យសេនាទៀបាញ់បានឱ្យដឹងនៅថ្ងៃទី១២ខែមីនាឆ្នាំ២០២០ថាការលួចចូលសាង់លំនៅដ្ឋានរបស់ជនខិលខូចមួយចំនួនក្នុងដីក្រុមហ៊ុនវិនិយោគគឺជារឿងខុសច្បាប់និងបង្កឱ្យកើតមានទំនាស់ដីធ្លីមិនចេះចប់មិនចេះហើយ។ជាក់ស្តែងដូចជាបញ្ហាវិវាទដីធ្លីរវាងក្រុមហ៊ុនញូញៀនតែម្តងគ្រាមកទល់ពេលនេះ នៅមិនទាន់ដោះស្រាយចប់ជាស្ថាពរនៅឡើយទេ។

សម្តេចពិជ័យសេនាក៏បានណែនាំដល់អាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធខេត្តកោះកុងចាំបាច់រួមគ្នាសហការគ្នាយកចិត្តទុកដាក់ខ្ពស់ទប់ស្កាត់និងតាមដានពិនិត្យឱ្យម៉ឹងម៉ាត់បំផុតដោយមិនអាចកើតមានឡើងបន្តទៀតទេ។ទៀតសោតបង្ក្រាបនិងទប់ស្កាត់នូវសកម្មភាពការតវ៉ាខុសច្បាប់បែបអនាបធិតេយ្យក្នុងមូលដ្ឋានឱ្យបានដាច់ខាត ជៀសវាងប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់ និងភាពសុខសានរបស់ពលរដ្ឋ។

បែបនេះក្តីសម្តេចបង្គាប់បញ្ជាដល់អាជ្ញាធរសមត្ថកិច្ចមូលដ្ឋានយ៉ាងដូច្នេះពុំមែនជំរុញឱ្យប្រើប្រាស់អំពើហិង្សាគ្រប់រូបភាពណាមួយទៅបាតុករនោះទេគឺដោះស្រាយដោយសន្តិវិធីច្បាប់។មិនត្រឹមតែយន្តការទប់ស្កាត់ការតវ៉ាខុសច្បាប់សម្តេចពិជ័យសេនាក៏ព្រមានខ្លាំងៗដាច់ខាតចំពោះមន្ត្រីសមត្ថកិច្ចណាម្នាក់ដែលជាប់ពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀនគឺនឹងទទួលខុសត្រូវចំពោះមុខច្បាប់។

អាជ្ញាធរត្រូវធ្វើគំរូដល់ប្រជាពលរដ្ឋក្នុងការបំផុសគំនិតចលនាភូមិឃុំសុវត្ថិភាពល្អ។សមត្ថកិច្ចជំនាញចាំបាច់បន្តរុករកទីតាំងស្តុបទុកឬចែកចាយគ្រឿងតាមមូលដ្ឋានគត់មុតបំផុតផងដែរ។លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង វិញ បានអះអាងថា១ឆ្នាំឆ្នាំ២០១៩រដ្ឋបាលខេត្តមន្ទីរអង្គភាពជំនាញ បានរួមគ្នាផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការផ្តល់បម្រើសេវាសាធារណៈនិងដោះស្រាយបញ្ហានានា។ដែលជាសេចក្តីត្រូវការចង់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានជាពិសេសបញ្ហាទំនាស់ដីធ្លីតែម្តងដើម្បីសំដៅធានាកែប្រែមុខខេត្តទៅភាពអភិវឌ្ឍន៍ជឿនលឿន។

លោកស្រីអភិបាលខេត្តពន្យល់ថាករណីមានមន្ត្រីរាជការមួយចំនួនតូចឆ្លៀតឱកាសប្រើប្រាស់មុខងារតួនាទីដើម្បីទាញយកប្រយោជន៍ផ្ទាល់ខ្លួនណាមួយគឺមានវិធានការសមស្របដោយមិនបណ្តោយឱ្យមានភាពអសកម្មកើតមានដាច់ខាត ដូចអភិក្រមទាំង៥របស់សម្តេចតេជោ (ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់)។

លោកស្រី មិថុនា ភូថង ក៏ស្នើដលើមន្ត្រីគ្រប់រូប គោរពឱ្យបានម៉ឺងម៉ាត់នូវក្រមសីលធម៌វិជ្ជាជីវៈនិងតួនាទី ភារកិច្ចរបស់ខ្លួនដោយត្រូវចាត់ទុកថាខ្លួនជាអ្នកបម្រើប្រជាពលរដ្ឋហើយមិនត្រូវឆ្លៀតឱកាសទាញយកប្រយោជន៍ផ្ទាល់ខ្លួនឡើយ។ចំពោះមន្ត្រីរាជការគឺមានតែការគោរពវិន័យការលើកកម្ពស់ស្មារតីទទួលខុសត្រូវភាពស្មោះត្រង់ចំពោះតួនាទីភារកិច្ចនិងភាពថ្លៃថ្នូក្នុងវិជ្ជាជីវៈការងារប៉ុណ្ណោះ។ទើបអាចបង្កើនប្រសិទ្ធភាពនិងទិន្នផលការងារបានល្អប្រសើរ។

អ្វីដែលជាការណែនាំរបស់សម្តេចពិជ័យសេនាលោកស្រីនឹងទទួលយករាល់ការណែនាំរបស់សម្តេចពិជ័យសេនាទៅអនុវត្តឱ្យចំគោលដៅចាប់ពីថ្នាក់ខេត្តរហូតដល់ថ្នាក់ភូមិឃុំឆ្លើយតបតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាការពារសុខសន្តិភាពស្ថេរភាពព្រមទាំងកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ៕S/