Home ព័ត៌មានជាតិ នយោបាយ សម្ដេច​ក្រឡាហ...

សម្ដេច​ក្រឡាហោម ស ខេង ក្រើនរំឭក​សារជាថ្មី​មិនឱ្យ​ជួល​ដីស្រែ​នៅតាម​បន្ទាត់​ព្រំដែន​

សម្ដេច​ក្រឡាហោម ស ខេង ក្រើនរំឭក​សារជាថ្មី​មិនឱ្យ​ជួល​ដីស្រែ​នៅតាម​បន្ទាត់​ព្រំដែន​

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ក្រើនរម្លឹក​ក​សារជាថ្មី​ដល់​លោក​អភិបាលខេត្ត​ទាំងអស់​ដែលជា​ប់​ព្រំដែន​ជាមួយ​ប្រទេសជិតខាង​ដោយ​ណែនាំ​ប្រជាពលរដ្ឋ​កុំ​ជួល​ដីស្រែ​របស់ខ្លួន​ឲ្យ​ទៅ​កសិករ​ប្រទេសជិតខាង​។
​ការ​ដាស់តឿន​របស់​សម្ដេច​ក្រ​ឡា​ហោម ស ខេង បាន​ធ្វើឡើង​នៅក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ ប្រចាំឆ្នាំ​២០១៩ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២០ របស់​រដ្ឋបាល​ខេត្តព្រៃវែង និង​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន កាលពី​ព្រឹក​ថ្ងៃទី​១២ ខែមីនា ។​


​សម្ដេច​ក្រឡាហោម ស ខេង មានប្រសាសន៍ថា ករណី​គេ​សុំ​ជួល​ដី​ដើម្បី​បង្ក បង្កើន​ផល​នៅតាម​ព្រំដែន គឺ​កុំ​ឱ្យមាន​ឱ្យសោះ ពីព្រោះ​ការធ្វើ​ស្រែ​បន្តិចបន្តួច​នៅតាម​ព្រំដែន វា​នឹង​នាំ​ឲ្យ​មានការ​ស្មុគស្មាញ​ទៅ​ថ្ងៃក្រោយ ហើយ​ប្រជាជន​ណា ដែល​ជួល​ដីស្រែ​ឱ្យទៅ​ប្រទេសជិតខាង គឺ​ខុសច្បាប់​។ យើង​ហាមឃាត់​បែបនេះ ក្នុងន័យ​ដើម្បី​ការពារ​បូរណភាព អធិបតេយ្យ​ទឹកដី​របស់​យើង​។
​គួរ​បញ្ជាក់ថា កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៥ រាជរដ្ឋាភិបាល​កម្ពុជា ក៏​បានចេញ​សារាចរ​មួយ ដើម្បី​ហាម​ប្រជាពលរដ្ឋ​ខ្មែរ កុំ​ឲ្យ​លក់​ឬ​ជួល ដីស្រែ ដីចំការ ឬ​ដី​លំនៅឋាន​នៅតាម​តំបន់​ព្រំដែន​ឲ្យ​ទៅ​ប្រជាពលរដ្ឋ​នៃ​ប្រទេសជិតខាង ដូចជា ប្រទេស​វៀតណាម ឡាវ និង​ថៃ ជាដើម​។ នៅក្នុង​សារាចរ​នោះ​ក៏បាន​បញ្ជាក់ថា ក្នុងករណី​មានការ​ជួល​ហើយ តែ​ពុំមាន​ឯកសារ​គតិយុត្ត ឬ​កិច្ចសន្យា​ត្រឹមត្រូវ អភិបាលខេត្ត​ត្រូវ​បញ្ឈប់​លែង​ឲ្យ​មាន​ការជួល​តទៅទៀត​។ ប៉ុន្តែ​ក្នុងករណី​ជួល​រួចហើយ មាន​ឯកសារ​គតិយុត្ត​ត្រឹមត្រូវ​ការជួល​ដី​នោះ​អាច​បន្ត​រហូតដល់​អស់​សុពលភាព ហើយ​បន្ទាប់ពី​អស់​សុពលភាព ហាម​មិន​ឲ្យ​ជួល​ដី​នោះ​បន្ត​ឲ្យ ប្រជាពលរដ្ឋ ប្រទេសជិតខាង​ទៀតឡើយ​៕​សរន​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សាកសព​បុរស​ម្នាក់​ត្រូវគេ...

ដោយ​: ទេ​ពក​ង្រី / ខេត្តក...

មណ្ឌល​ច​ត្តា​ឡី​ស័ក​ថ្មី ...

​ដោយៈ កញ្ញា​រស្មី / ភ្នំព...

ការិយាល័យ​ព្រហ្មទណ្ឌ​កម្រ...

ដោយ​: សម្បត្តិ / ភ្នំពេញ​...

រដ្ឋមន្ត្រី​ធនធានទឹក អញ្ជ...

​ដោយៈ ប​.​ខុន / ភ្នំពេញៈ ...