ដោយ:ចាន់តូ/ភ្នំពេញ៖កម្លាំងនគរបាលខណ្ឌដង្កោបានបើកការស្រាវជ្រាវឈានដល់ការឃាត់ខ្លួនជនសង្ស័យ៤នាក់ជាបន្តបន្ទាប់និងដកហូតវត្ថុតាងមួយចំនួនរួមទាំងរថយន្តមួយគ្រឿង។ក្រោយពីធ្វើសកម្មភាពលួចខោអាវចេញពីរោងចក្រមួយកន្លែងស្ថិតនៅតាមបណ្ដោយផ្លូវ២១៧ភូមិ ថ្មីសង្កាត់ ដង្កោខណ្ឌ ដង្កោកាលពីវេលាទាបភ្លឺថ្ងៃទី១២ខែមីនាឆ្នាំ២០២០។

លោកវរសេនីយ៍ឯកជឹមស៊ីថាអធិការនគរបាលខណ្ឌដង្កោបានឱ្យដឹងថាជនសង្ស័យមានគ្នា៤នាក់ធ្វើសកម្មភាពប្រើរថយន្ដតូរីសមួយគ្រឿងជាមធ្យោបាយដឹកជញ្ជូនខោអាវដែលលួចបាន។លោកបន្តថាជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក៣នាក់ទៀតត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ដង្កោឃាត់ខ្លួនបានភ្លាមៗពេលកំពុងធ្វើសកម្មភាព។

សមត្ថកិច្ចដកហូតវត្ថវត្ថុតាងខោអាវដែលវេចខ្ជប់រួចបានចំនួន១៥កេះចំណែក៣នាក់ទៀតឡើងជិះរថយន្ដគេចខ្លួនបាត់។លុះព្រឹកឡើងក្រោយយពីសាកសួរជនសង្ស័យដែលឃាត់ខ្លួនបានរួចលោកបានបន្តដឹកនាំកម្លាំងផ្ទាល់ចុះទៅឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់បន្ថែមទៀតរួមទាំងវត្ថុតាងមួយ។រថយន្ដតូរីសមួយគ្រឿងទៀតម៉ាកសាំងយ៉ុងពណ៌ខៀវពាក់ស្លាកលេខភ្នំពេញ2AB1032ដែលជនសង្ស័យជិះធ្វើសកម្មភាព។

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់រួមទាំងវត្ថុតាងត្រូវបានសមត្ថកិច្ចនាំយកមកអធិការដ្ឋាននគរបាលខណ្ឌដង្កោដើម្បីធ្វើការសាកសួកសាងសុំណុំរឿងបញ្ជូនខ្លួនទៅតុលាការចាត់ការតាមច្បាប់៕S/





