អភិបាលខេត្ត​សម្តែង​ការ​ជឿជាក់ថា​ភាពក្រីក្រ​នៃ​ប្រជាកសិករ​នឹង​ត្រូវបាន​កាត់បន្ថយ​ថែមទៀត​

233
ចែករម្លែក

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​អភិបាលខេត្ត​ព្រះវិហារ​បាន​ថ្លែងថា​”​ភាពក្រីក្រ​របស់​ប្រជាកសិករ​នៅក្នុង​ខេត្ត​នឹងត្រូវ​កាត់បន្ថយ​មួយកម្រិត​ថែមទៀត​តាមរយៈ​សកម្មភាព​ផលិត​ស្រូវ​សរីរាង្គ​ដោយ​ផ្អែកលើ​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា​និង​សកម្មភាព​អាជីវកម្ម​ផ្សេងៗ​”​។​

​លោក​ប្រាក់​សុវណ្ណ​អភិបាលខេត្ត​ព្រះវិហារ​បា​ន​ថ្លែង​ក្នុង​ពិធី​បើក​មហាសន្និបាត​ប្រចាំឆ្នាំ​២០១៩​លើកទិសដៅឆ្នាំ២០២០របស់​សហភាព​សហគម​ន​កសិកម្ម​ព្រះវិហារ​មានជ័យ​។​ពិធី​នេះ​ដោយមាន​ការចូលរួម​ពី​លោក​ជា​សាំង​ដូ​ណា​ប្រធាន​នាយកដ្ឋាន​អភិវឌ្ឍន៍​សហគម​ន៍ក​សិ​កម្ម​។​លោក​ពឹង​ទ្រី​ដា​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​,​ព្រមទាំង​មន្ត្រី​មន្ទីរ​,​អភិបាលក្រុង​,​ស្រុក​,​តំណាង​ក្រុមហ៊ុន​,​អង្គការ​ដៃគូរ​អភិវឌ្ឍន៍​និង​សហគមន៍​កសិកម្ម​ជាច្រើនរូប​ទៀត​។​

​លោក​ប្រាក់​សុវណ្ណ​បាន​ថ្លែង​អរគុណ​ចំពោះ​ទីភ្នាក់ងារ​បារាំង​អភិវឌ្ឍន៍​(AFD)​ដែល​បាន​គាំទ្រ​ថវិកា​ដល់​ឧ​ត្ត​ម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ​(SNEC)​ក្នុងការ​អនុវត្ត​គម្រោង​មួយ​ហៅថា​«​គម្រោង​គាំទ្រ​ពាណិជ្ជនីយកម្ម​ស្រូវ​អង្ករ​កម្ពុជា​(SCCRP)»​ដើម្បី​ជំរុញ​វិ​ស​យ័​ស្រូវ​អង្ករ​នៅ​កម្ពុជា​។​ពិសេស​គម្រោង​នេះ​បាន​ជួយ​សម្របសម្រួល​និង​គាំទ្រ​ថវិកា​ក្នុង​ការបង្កើត​សហភាព​ទី​១​នេះ​ឡើង​ដោយមាន​ការសហកា​រយ៉ា​ង​ល្អ​ពី​នាយកដ្ឋាន​អភិវឌ្ឍន៍​សហគម​ន៍ក​សិ​កម្ម​និង​មន្ទីរ​កសិកម្ម​ខេត្តព្រះវិហារ​។​

​លោក​ប្រាក់​សុវណ្ណ​បាន​ថ្លែង​ទៀតថា​ការរៀបចំ​មហាសន្និបាត​ប្រចាំឆ្នាំ​របស់​សហភាព​សហ​គម​ន៍​កសិកម្ម​ព្រះវិហារ​មានជ័យ​នាពេលនេះ​ក្នុង​គោលបំណង​បង្ហាញ​ពី​សមិទ្ធផល​និង​សកម្មភាព​អាជីវកម្ម​របស់ខ្លួន ដែល​សម្រេចបាន​ក្នុង​ឆ្នាំ​២០១៩​។​បន្ត​ការលើក​ទិសដៅ​ផែនការអាជីវកម្ម​និង​សេវាកម្ម​សម្រាប់​ឆ្នាំ​២០២០​នេះ​។​

លោក​អភិបាលខេត្ត​ព្រះវិហារ បាន​សំដែង​ការ​ជឿជាក់ថា ភាពក្រីក្រ​របស់​ប្រជាកសិករ​ក្នុង​ខេត្តព្រះវិហារ នឹង​ត្រូវបាន​កាត់បន្ថយ​មួយកម្រិត​ថែមទៀត​តាមរយៈ​សកម្មភាព​ផលិត​ស្រូវ​សរីរាង្គ​ដោយ​ផ្អែកលើ​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា​និង​សកម្មភាព​អាជីវកម្ម​ផ្សេងៗ​ទៀត​។​លោក​ប្រាក់​សុវណ្ណ​បាន​ចែក​គោយន្ត​កន្ត្រៃ​យ៍​ជូន​សហគមន៍​ចំនួន​១​និង​ម៉ាស៊ីនបូមទឹក​ជូន​សហគមន៍​២៥​ដែលជា​អំណោយ​របស់​កម្មវិធី​គម្រោង​៕S/​