ដោយៈទេពកង្រី/កំពង់ឆ្នាំង៖គ្រឿងចក្ររួមនិងរថយន្តដឹកដីធុនធំជាច្រើនគ្រឿងត្រូវសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តដឹកនាំដោយព្រះរាជអាជ្ញាលោកអ៊ិតសុធានិងព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ឆ្នាំង ។
កិច្ចប្រតិបត្តិការបង្ក្រាបគ្រឿងចក្រនេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី១២ខែមីនាឆ្នាំ២០២០ខណៈដែលគ្រឿងចក្រនិងរថយន្តទាំងអស់នេះកំពុងធ្វើសកម្មភាពលួចជីកកកាយយកអាចម៍ដីរបស់ប្រជាពលរដ្ឋមួយកន្លែងស្ថិតក្នុងភូមិដំបូកកកោះឃុំស្វាយជ្រុំស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង។ខណៈដែលម្ចាស់ដីមិនដឹងនិងពុំមានការអនុញ្ញាត្តពីម្ចាស់ដីឡើយ ។

កិច្ចប្រតិបត្តការឃាត់គ្រឿងចក្រនិងរថយន្តដឹកដីធុនធំជាច្រើនគ្រឿងនេះគឺបានធ្វើឡើងយោងទៅតាមបណ្ដឹងរបស់ម្ចាស់ដីដែលបានប្ដឹងទៅព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង។ប្រភពព័ត៌មានពេលម្ចាស់ដីដែលបានដាក់ពាក្យបណ្ដឹងទៅកាន់សាលាតំបូងខេត្តដោយបានបញ្ជាក់ថារូបគាត់មាឈ្មោះមិនពុធជេដ្ឋានវណ្ណភេទប្រុសអាយុ៥១ឆ្នាំ។
ម្ចាស់ដីបានបញ្ជាក់ឱ្យដឹងទៀតថាក្រោយមកគាត់បានធ្វើពាក្យប្ដឹងទៅកាន់លោកមេឃុំស្វាយជ្រុំឱយជួយដោះស្រាយលោកមេឃុំក៏បានកោះហៅឈ្មោះបួយមិនតាំជនជាតិវៀតណាមប្រើឈ្មោះខ្មែររូបនេះទៅដោះស្រាយចំនួន៣លើកនៅសាលាឃុំ។ប៉ុន្តែឈ្មោះនេះមិនចូលខ្លួនទៅដោះស្រាយនោះឡើយ។

ដោយមើលឃើញសកម្មភាពគឃ្លើនបែបនេះទើបរូបគាត់ដាក់ពាក្យប្ដឹងចូលទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់ដោយទាមទារសំណងការខូចខាតចំនួន២រយលានរៀលទាមទារចាក់ដីលុបរណ្ដៅឱយដូចដើមវិញនិងសូមតុលាការអនុវត្តទៅតាមផ្លូវច្បាប់ ។
នៅក្នុងពេលឃាត់គ្រឿងចក្រនេះដែរ លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា៖ ក្រោយពីទទួលពាក្យបណ្ដឹងហើយរូបលោក និងលោក ទី មុនិន្ទ ព្រះរាជអាជ្ញារង បានដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តចុះឃាត់គ្រឿងចក្រមានអេស្កាវ៉ាទ័រចំនួន២គ្រឿងនិងរថយន្តជាច្រើនគ្រឿង នៅនឹងកន្លែងបទល្មើសជាក់ស្ដែងតែម្ដង ។ព្រមជាមួយគ្នានោះលោកបានឃាត់មេការម្នាក់ ផងដែរដើម្បីយកទៅសាកសួរថាតើនរណាជាអ្នកបញ្ជាពីក្រោយខ្នងឱ្យមានការជីកកកាយដីរបស់គេដោយគ្មានច្បាប់អនុញ្ញាតបែបនេះ។

លោកបានបញ្ជាក់ថា៖ ការឃាត់គ្រឿងចក្រនេះ អភិបាលខេត្តកំពង់ឆ្នាំង បានប្រាប់មកលោកថា៖ លោកមិនមានជាប់ពាក់ព័ន្ធនឹងរឿងនេះទេ នរណាធ្វើខុសសូមឱ្យចាត់ការតាមផ្លូវច្បាប់ចុះ ។
គួរំលឹកដែរថាឈ្មោះប៊ួយមិនតាំងបានទិញដីនៅតំបន់នោះដើម្បីអភិវឌ្ឍឱ្យប្រជាពលរដ្ឋរស់នៅផ្ទះបណ្ដែតទឹកឡើងគោកតាមគោលការរបស់ខេត្ត។ប៉ុន្តែឈ្មោះនេះតែងបានរំលោភបំពាន្តលើប្រជាពលរដ្ឋ ដូចករណីខាងលើនេះជាដើម៕S/
