ដោយះគ្រញូង/បាត់ដំបង៖កម្លាំងនគរបាលប្រឆាំងគ្រឿងញៀមខេត្តកាលពីព្រឹកថ្ងៃទី១២ខែមីនាឆ្នាំ២០២០បានបញ្ជូនខ្លួនជនសង្ស័យនិងវត្ថុតាងមួយចំនួនទៅតុលាការ។ក្រោយពេលកម្លាំងនគរបាលចាប់បានកាលពីរសៀលថ្ថ្ងៃទី១១ខែមីនាឆ្នាំ២០២០នៅចំណុចក្រុមទី៤ភូមិវត្តកណ្តាលឃុំរាំងកេសីស្រុកសង្កែខេត្តបាត់ដំបង ។
មន្ត្រីនគរបាលខេត្តបានឱ្យដឹងថាជនសង្ស័យទាំង២នាក់មាន១.ឈ្មោះហេងហៀបភេទប្រុសអាយុ៣០ឆ្នាំនៅភូមិវត្តកណ្តាលឃុំរាំងកេសីស្រុកសង្កែនិង២ឈ្មោះមឿនវវេហាភេទប្រុសអអាយុ២៣ឆ្នាំនៅភូមិស្វាយជាតិឃុំរាំងកេសីស្រុកសង្កែ។ចំណែកវត្ថុតាងដែលដកហូតបានរួមមានថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកកICE)ចំនួន១១ថង់ទម្ងន់៣.១៥ក្រាមនិងទូរស័ព្ទដៃ២គ្រឿងលុយខ្មែរចំនួន១០ម៉ឺនរៀលថង់រំលែកច្រកថ្នាំញៀនលក់ មួយចំនួន៕S/
