ប្រទេសអូស្ត្រាលីនៅថ្ងៃព្រហស្បតិ៍ទី១២ខែមីនាបានដាក់ចេញកញ្ចប់ថវិកា១១,៤ ពាន់លានដុល្លារអាម៉េរិកដើម្បីការពារកុំឱ្យសេដ្ឋកិច្ចធ្លាក់ចុះ ដោយសារផលប៉ះពាល់ពីជំងឺឆ្លងកូវីដ១៩ ។
កញ្ចប់ថវិកានេះរួមបញ្ចូលទាំងការទូទាត់ជាសាច់ប្រាក់សម្រាប់អាជីវកម្មខ្នាតតូចនិងអ្នកទទួលសេវាកម្មសុខុមាលភាពដើម្បីទប់ទល់នឹងផលប៉ះពាល់នៃជំងឺឆ្លងកូវីដ១៩ដែលបានចម្លងដល់ប្រជាជនជាង ១២៦.០០០ នាក់នៅទូទាំងពិភពលោក។
ប្រទេសអូស្ត្រាលីបានមានករណីឆ្លងវីរុសនេះចំនួន១២៧ ករណីនិងមានអ្នកស្លាប់ចំនួន ៣ នាក់៕ប្រែសម្រួល៖សុខា/sn