ស្ថានទូតចិនប្រចាំនៅទីក្រុងម៉ាឌ្រីត ប្រទេសអេស្ប៉ាញបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី១២មីនាថា ចិនបានផ្តល់គ្រឿងផ្គត់ផ្គង់វេជ្ជសាស្ត្រដល់ប្រទេសអ៊ីតាលីនិងអេស្ប៉ាញដើម្បីប្រយុទ្ធប្រឆាំងវីរុសកូវីដ១៩ ។
ស្ថានទូតចិននេះ បាននិយាយនៅលើទំនាក់ទំនងសង្គមTwitterថា ជំនួយវេជ្ជសាស្ត្រនេះ រួមបញ្ជូលទាំងម៉ាសចំនួន១,៨ លាន។
កាលពីមុននេះ ប្រភពព័ត៌មានពីរដ្ឋាភិបាលអេស្ប៉ាញ បានប្រាប់សារព័ត៌មានរ៉យទ័រ ថាប្រទេសចិនដែលជាប្រទេសរងការឆ្លងរីករាលដាលនៃជំងឺនេះដំបូងគេបានផ្តល់ជំនួយដល់ប្រទេសអេស្ប៉ាញក្នុងកិច្ចខំប្រឹងប្រែងរបស់ខ្លួនក្នុងការដោះស្រាយការឆ្លងរាលដាលនៃវីរុសនេះ។ ជំនួយនេះ គឺរួមមានឧបករណ៍វេជ្ជសាស្ត្រ។
អេស្ប៉ាញបានបង្កើនការឆ្លើយតបរបស់ខ្លួនចំពោះការផ្ទុះឡើងនៃវីរុសនេះនៅក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ដោយបិទសាលារៀននិងផ្អាកប្រជុំសភាបន្ទាប់ពីរដ្ឋមន្ត្រីម្នាក់ត្រូវបានធ្វើតេស្ត៍វិជ្ជមាននៃវីរុសនេះ៕ប្រែសម្រួល៖សុខា/sn