នាយករដ្ឋមន្ត្រីកាណាដា លោកចាស្ទីន ទ្រុយដូ កំពុងដាក់ខ្លួនឯងនៅដាច់ពីគេនៅក្នុងផ្ទះរបស់លោក បន្ទាប់ពីភរិយារបស់លោកចេញរោគសញ្ញាដូចផ្តាសាយ។
លោកស្រី សូហ្វី ហ្ក្រេហ្ក័រ ទ្រុយដូបានវិលមកពីការចូលរួមពិធីមួយនៅអង់គ្លេស និងចេញរោគសញ្ញាដូចផ្តាសាយ រួមមានក្តៅខ្លួន កាលពីយប់ថ្ងៃពុធទី១១មីនា។លោកស្រីកំពុងពិនិត្យរកជំងឺកូវីដ១៩ និងកំពុងរង់ចាំលទ្ធផល។
ការិយាល័យរបស់លោកទ្រុយដូ បាននិយាយថា «ជាការប្រុងប្រយ័ត្ន នាយករដ្ឋមន្ត្រីកំពុងដាក់ខ្លួនឯងនៅដាច់ពីគេនិងធ្វើការចេញពីផ្ទះ ខណៈនៅមិនទាន់ទទួលលទ្ធផលពិនិត្យរបស់សូហ្វី»៕ប្រែសម្រួល៖វាសនា/Ha

នាយករដ្ឋមន្ត្រីកាណាដាលោកចាស្ទីន ទ្រុយដូ និងភរិយាលោកស្រី សូហ្វី ហ្ក្រេហ្ក័រ ទ្រុយដូ