ប្រធាន​មន្ទី​រៈ មន្ត្រី​ជា​ស្ត្រី​ត្រូវតែ​យកចិត្តទុកដាក់ ចំណែក​មន្ត្រី​ជា​បុរស​ក៏ត្រូវ​ទុកចោល​

ដោយៈ មេសា​/ភ្នំពេញៈ ក្នុងឋានៈ​ជា​ប្រធាន​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា រាជធានី​ភ្នំពេញ ផង ហើយក៏​ជា​ស្ត្រី​ម្នាក់​ផង ប្រហែលជា​ឱ្យគេ​សង្ស័យថា គាត់​អាចមាន​ទំនោរ ឬ ល្អៀង​ទៅរក​មន្ត្រី និង បុគ្គលិក​ជា​ស្ត្រី​ជាង ខណៈ​សង្គម​ខ្មែរ​ទាំងមូល បាន និង កំពុង​គិតគូរ​យកចិត្តទុកដាក់​លើកកម្ពស់​ស្ត្រី​ស្រាប់​ផង ។


ប៉ុន្តែ​នៅពេល​សួរថា តើ​ជាទូទៅ​គាត់​កាន់​យក​ឥរិយាបថ​បែបណា ក្នុងការ​ចាត់ចែង​ការងារ និង ចំពោះ​មន្ត្រីក្រោមឱវាទ​ជា​បុរស និង ជា​ស្ត្រី លោកស្រី ម៉ុំ ចាន់​ដា​នី ប្រធាន​មន្ទីរ​សង្គមកិច្ច​រាជធានី​ភ្នំពេញ បាន​ឆ្លើយ​យ៉ាង​ឥត​ស្ទាក់ស្ទើរ​ថា មន្ត្រី និង បុគ្គលិក​ជា​ស្ត្រី ត្រូវតែ​គិតគូរ​យកចិត្តទុកដាក់ ជាពិសេស​មន្ត្រី និង បុគ្គលិក​ជា​ស្ត្រី​ដែលមាន​អាយុ​ច្រើន ប៉ុន្តែ មន្ត្រី និង បុគ្គលិក​ជា​បុរស ក៏​មិនត្រូវ​ព្រងើយកន្តើយ​ដែរ ពោលគឺ​តែងតែ​ត្រូវបាន​ចាត់ចែង​ការងារ​គ្រប់​ប្រភេទ ទៅតាម​សមត្ថភាព និង ភាព​ប៉ិនប្រសប់​របស់​មន្ត្រី​ម្នាក់ៗ ហើយក៏​ត្រូវតែ​ផ្តល់ឱកាស​ស្មើៗ​គ្នា​ផងដែរ ។​

លោកស្រី មុំ ចាន់​ដា​នី ប្រធាន​មន្ទីរ​សង្គមកិច្ច​រាជធានី​ភ្នំពេញ ថ្លែង​សំណេះសំណាល​ជាមួយ​មន្ត្រីក្រោមឱវាទ ( រូបៈ មេសា )


​ប្រការ​គួរឱ្យ​ចាប់អារម្មណ៍​មួយ គឺ​នៅក្នុង​ពី​ធី​សំណេះសំណាល​ជាមួយ​មន្ត្រី​បុគ្គលិក​មន្ទីរ​សង្គមកិច្ច​រាជធានី​ភ្នំពេញ ដើម្បី អបអរសាទរ​ទិវា​សិទ្ធិនារី មន្ត្រី និង បុគ្គលិក​ជា​ស្ត្រី ត្រូវបាន​ផ្តល់ឱ្យ​នូវ​វត្ថុ​អនុស្សា​រី​យ៍​គ្រប់ៗ​គ្នា ដែល​នៅក្នុង​កាដូ​នោះ គឺជា​កំណាត់​សំពូ​ហូល ឬ ស៊ឹង ដែលជា​កំណាត់សំពត់​ប្រពៃណី​ខ្មែរ ដ៏​ស្រស់ស្អាត ( និង ថវិកា​តិចតួច​ទ្រនាប់​ដៃ ) ខណៈ​មន្ត្រី និង បុគ្គលិក​ជា​បុរស ក៏​ទទួលបាន​កម្រងផ្កា ( និង ថវិកា​តិចតួច​ជា​ទ្រនាប់​ដៃ ) ដែរ ហើយ​នោះ​ក៏​គឺជា​ទិដ្ឋភាព​ដែល​គេ​កម្រ​បានឃើញ​ដែរ ដែល​បុរស​ទទួលបាន​កម្រង​ផ្កាស​ម្រា​ប់​ទិវា​សិទ្ធិនារី ។​

​មន្ត្រី និង បុគ្គលិក​ជា​បុរស នៃ មន្ទីរ​សង្គមកិច្ច​រាជ​ធានី​ភ្នំពេញ ក៏​ទទួលបាន​កម្រងផ្កា​ពី​ស្ត្រី​សម្រាប់​ទិវា​សិទ្ធិនារី​ដែរ ( រូបៈ មេសា )


​ទិដ្ឋភាព​បែបនេះ ត្រូវបាន​លោកស្រី មុំ ចាន់​ដា​នី ពន្យល់ថា គឺជា​ការ​បង្ហាញថា មន្ត្រី និង បុគ្គលិក​ជា​ស្ត្រី និង បុរស សុទ្ធតែ​ត្រូវបាន​យកចិត្តទុកដាក់​គ្រប់ៗ​គ្នា និង តាមបែប​ផ្សេងៗ​គ្នា តាម​ស្ថានភាព​របស់​ពួកគេ ។​
​ជាការ​ពិតណាស់ តាមរយៈ​សកម្មភាព​នាពេលនេះ អាច​ឱ្យគេ​យល់បាន​ថា បង្កើតបាន​នូវ​ទំនាក់ទំនង​យ៉ាង​ល្អប្រសើរ​រវាង​ថ្នាក់ដឹកនាំ និង មន្ត្រី​បុគ្គលិក​ក្រោ​មោ​វាទ ៕Kh

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular