Home ព័ត៌មានអន្តរជាតិ ឥណ្ឌា ប្រកាស​...

ឥណ្ឌា ប្រកាស​អំពី​ការស្លាប់​លើកដំបូង​ដោយ​សារ​វីរុស​កូវី​ដ​១៩

​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​ឥណ្ឌា​បាន​រាយការណ៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១២​មីនា​ថា បុរស​អាយុ​៧៦​ឆ្នាំ​ម្នាក់ ដែល​ទើបនឹង​ស្លាប់​នៅ​ពេល​ថ្មីៗ​នេះ​ត្រូវបាន​ធ្វើតេស្ត៍​វិជ្ជ​​មាននៃ​វីរុស​កូវី​ដ​១៩​ដែល​ធ្វើឱ្យ​មាន​ករណី​ស្លាប់​លើកដំបូង​នៅ​ឥណ្ឌា​ដោយ​វីរុស​ឆ្លង​សកល​នេះ​។​

​រដ្ឋ​មន្ត្រី​សុខាភិបាល​ប្រចាំ​រដ្ឋកា​ណា​តា​កា​លោក បាន​និយាយ​នៅ​លើ​ទំនាក់ទំនង​សង្គម​Twitter ” បុរស​នេះ ត្រូវ​បាន​បញ្ជាក់ថា​មាន​វីរុស​កូវី​ដ​១៩​ហើយ​នៅពេល​​នេះ ការចាំបាច់​គឺ​តាម​រក​អ្នក​ដែល​ទាក់ទង​ជាមួយ​បុរស​នេះ និង​ការ​ដាក់​នៅ​ដោយឡែក​និង​វិធា​នា​ការ​ផ្សេងទៀត កំពុង​ត្រូវបាន​អនុវត្ត​”​។​

​បុរស​ដែល​ទើបតែ​វិលត្រឡប់​មក​ពី​ប្រទេស​អារ៉ាបប៊ីសាអូឌីត​និង​មាន​ប្រវត្តិ​ជំងឺលើសឈាម​ទឹកនោម​ផ្អែម​និង​ជំងឺ​ហឺត បាន​ស្លាប់​កាលពី​យប់​ថ្ងៃ​អង្គារ​។​នេះ​បើ​​យោង​តាម​សារព័ត៌មាន​Press Trust of India ។​

​នៅ​ប្រទេស​ឥណ្ឌា រហូតដល់​ពេល​នេះ ករណី​ឆ្លង​វីរុស​នេះ បាន​កើនឡើង​ដល់​៧៣​ករណី​៕​ដោយ​៖​សុខា​/sn

កម្មករ​ពាក់​ម៉ាស់​ធ្វើការ​នៅ​រោងចក្រ​ផលិត​ម៉ាស់​មួយ​នៅ ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃទី​១២​ខែ​មីនា ឆ្នាំ​២០២០

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រោងភាពយន្ត លេ​ជិន ផ្អាក​ប...

​ដោយៈ សុផល / ភ្នំពេញៈ រោង...

ក្រោយ​ការធ្វើ​តេស្ត​ជំងឺ​...

​ដោយ​៖ ទេព មង្គល / ភ្នំពេ...

ថ្នាក់ដឹកនាំ​និង​មន្ត្រី​...

ដោយៈ​ដេប៉ូ​/​ភ្នំពេញៈ​ថ្ន...

ក្រសួង​អប់រំ​ប្រកាស​ផ្អាក...

​ដោយ​:​សុផល​/​ភ្នំពេញៈ​ដើ...