Home កម្សាន្ត ឃ្លា “​អត់​ប្...

ឃ្លា “​អត់​ប្រាប់​ទុកឱ្យ​ឆ្ងល់​” ពេលនេះ​ចេញ​ជា​បទ​ចម្រៀង​ហើយ​

ភ្នំពេញ​: ឃ្លា “​អត់​ប្រាប់​ទុកឱ្យ​ឆ្ងល់​” កំពុង​ល្បី​យកលេងសើច​ឬ​យកមកលេង ជា​រឿង​កំប្លែងនោះ ពេលនេះ​ត្រូវបាន​អ្នកស្រី ទ្រី ដា​ណា ចេញ​ជា​បទ​ចម្រៀង​ហើយ ខណៈ​មានការ​គាំទ្រ និង​ពេញចិត្ត​បទ​ភ្លេង​ថ្មី​នេះ​។

​អ្នកស្រី ទ្រី ដា​ណា ដែល​មហាជន​ស្គាល់​ថា​ស្ត្រី​រកស៊ី​មុខ​ជំនួញ​អន​ឡាញ និង​បើកហាង​លក់ ពេជ្រ ដ៏​ល្បី​ម្នាក់​នៅ​កម្ពុជា ស្រាប់តែ​ចេញ​បទ​ចម្រៀង​ថ្មី​របស់ខ្លួន​ដោយមាន​ចំណងជើង​ថា “​អត់​ប្រាប់​ទុកឱ្យ​ឆ្ងល់​” ធ្វើ​អ្នកគាំទ្រ​របស់​អ្នកស្រី​ពេញចិត្ត​និង​សរសើរ​សំនៀង​របស់​អ្នកស្រី​។​

​ដូច​ការ​បង្ហើប​របស់​អ្នកស្រី​លោក​មុន​ផងដែរ​គឺ អ្នកស្រី ទ្រី ដា​ណា នឹងមាន​បទ​ចម្រៀង​បែបសប្បាយ​កម្សាន្ត​អារម្មណ៍​ដល់​ទស្សនិកជន ក៏ដូចជា​អ្នកគាំទ្រ​អ្នកស្រី​។ មុននឹង​ចេញ​បទ​ចម្រៀង “​អត់​ប្រាប់​ទុកឱ្យ​ឆ្ងល់​” អ្នកស្រី ទ្រី ដា​ណា ក៏​ផ្ទុះ​ការគាំទ្រ​ខ្លាំង​ផងដែរ​លើ​បទ​“​ហាងឆេង​មេម៉ាយ​” មាន​មនុស្ស​រាប់លាន​ពេញចិត្ត​និង​ចុច​ស្តាប់​។ បទ​ថ្មី​នេះ​ទៀត គ្រាន់តែ​ចេញ​បាន​ប៉ុន្មាន​ថ្ងៃ​សោះ មាន​ចុច​ស្តាប់​និង​ស៊ែរ​បន្ត​លើ​ហ្វេ​ស​ប៊ុ​ក​យ៉ាងច្រើន​សន្ធឹក​។​

​សូម​រំលឹកថា ​អ្នកស្រី ទ្រី ដា​ណា គឺ​ម្ចាស់​ហាង​ពេជ្រ ដា​ណា និង​ជា​ម្ចាស់​គ្រឿងសម្អាង ផលិតផល NNP ដ៏​ធំ​ដែល​ផ្ដាច់មុខ​ចែកចាយ​ក្នុងប្រទេស​កម្ពុជា។ ក្រៅពី​ការ​ច្រៀង​ចម្រៀង​បទ មរតក​ដើម​ពីមុនៗ អ្នកស្រី​ក៏បាន​ច្រៀង​ចម្រៀង​ដែល​អ្នកស្រី​ឲ្យ​គេ​ផលិត​ផ្ទាល់​តែម្ដង​សម្រាប់ អ្នកស្រី​ដើម្បី​ច្រៀង​កម្សាន្ត​មាន​ទាំង​បទ​មនោសញ្ចេតនា បទ​ញាក់​កន្ត្រាក់​អារម្មណ៍ និង​បទ ប្រពៃណី​ផងដែរ​។​ក្នុងនោះ មានដូចជា​បទ “​ទឹកភ្នែក​សំរាម​”, “​ឆេង​មេម៉ាយ​”, “​យល់​ច្រ​លំ​” និង​”​រាំ​ផ្លាស់​ឆ្នាំ​ចាស់​” ជាដើម​ សុទ្ធតែជា​បទ​ច​ម្រៀ​ង​ផលិត​ថ្មី​ទាំងអស់​។ អ្នកស្រី​ក៏បាន​ត្រៀម ចម្រៀង​ជា​បន្តបន្ទាប់​ទៀត​ក្នុង​ឆ្នាំ​២០២០​​ចំនួន ៥០​បទ​ដើម្បី​បម្រើ​អារម្មណ៍​បងប្អូន ទាំងអស់​ដែល​តែងតែ​ស្រលាញ់​និង​គាំទ្រ​អ្នកស្រី​ផង​៕ ដោយ​: បូ​រិ​ន​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អភិបាលក្រុង​ស៊ូ​វ៉ុ​ន កូរ...

​ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ ...

រដ្ឋមន្ត្រីក្រសួង​រ៉ែ និង...

​ដោយៈ រិ​ទ្ធិ​សែន / ពោធិស...

កងទ័ពជើងទឹក បាន​ដឹកបញ្ជូន...

ដោយៈ វណ្ណៈ / ព្រះសីហនុៈ ក...

រដ្ឋបាល​ខេត្តសៀមរាប​ចែក​ម...

ដោយ​: គូលែន / សៀមរាប​: នៅ...