Home ប្លែកៗ ស្វា ២ បក្ស​ប...

ស្វា ២ បក្ស​បើកឆាក​ប្រយុទ្ធ​គ្នា ផ្អើល​អ្នកស្រុក​

ស្វា​រាប់រយ​ក្បាល​ដែល​មកពី ២ បក្ស ផ្សេងគ្នា​បាន​បើកឆាក​ប្រយុទ្ធ​គ្នា​ស្ទើរ​មិនគួរ​ឱ្យ​ជឿ ផ្អើល​អស់អ្នក​ស្រុក​ដែល​រស់នៅក្នុង​ក្រុង​ឡុ​ប ប៊ូ​រី (Lop Buri) ប្រទេស​ថៃ កាលពី​ថ្ងៃ​ពុធ ១១ ខែមីនា​។​
​ ​
ម្ចាស់​គណនី​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ សា​សា​លុក រ៉ាត់​តា​ណា​ឆៃ (Sasaluk Rattanachai) បាន​បង្ហោះ​ឃ្លី​ប​វីដេអូ​មួយ​ដែល​បង្ហាញ​ពី​សកម្មភាព​ស្វា​រាប់រយ​ក្បាល​ដេញ ប្រយុទ្ធ​គ្នា​ប្រសាច​ពេញ​ផ្លូវ​ក្នុង​ក្រុង​ឡុ​ប ប៊ូ​រី​។​
​ ​
យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​ឱ្យដឹងថា នៅ​ក្រុង​ឡុ​ប ប៊ូ​រី មាន​ស្វា​រាប់ពាន់​ម៉ឺន​ក្បាល ហើយ​ពួកវា​បាន​បែង​ចែកជា ២ បក្ស​ផ្សេងគ្នា គឺ​បក្ស​ស្វា​ប្រាសាទ និង​បក្ស​ស្វា​ក្រុង​។
​ ​
បក្ស​ស្វា​ប្រាសាទ​គ្រប់គ្រង​ទឹកដី​ជុំវិញ​ប្រាសាទ ប្រា ប្រា​ង សំ យុ​ត (Phra Prang Sam Yod) ចំណែកឯ​បក្ស​ស្វា​ក្រុង​គឺ​រស់នៅក្នុង​ក្រុង​។ ទឹកដី​ដែល​ពួកវា​កាន់កាប់​ត្រូវបាន​ខណ្ឌ​ចែក​ដោយ ផ្លូវ​រថភ្លើង​ភាគ​ខាងជើង​។
​ ​
ជាធម្មតា បក្ស​ស្វា​ទាំងពីរ​នេះ​មិនដែល​ទន្ទ្រាន​ចូល​ដែនដី​កាន់កាប់​របស់​គ្នា​ទៅវិញ ទៅមក ឡើយ​។ ចុះ​ហេតុអ្វី បានជា​លើក​នេះ​ពួកវា​ប្រយុទ្ធ​គ្នា​?
​ ​
អ្នកស្រុក​ខ្លះ​យល់ថា​បណ្ដាលមកពី​មេឃ​ក្ដៅ​ពេក ធ្វើឱ្យ​ពួកវា​មាន​អារម្មណ៍​មួម៉ៅ ចំណែកឯ អ្នកខ្លះ​ទៀត​ជឿថា ពួកវា​ប្រយុទ្ធ​គ្នា​ដណ្ដើម​ចំណី​។
​ ​
អ្នករត់ម៉ូតូឌុប​ម្នាក់​បាន​ប្រាប់​កាសែត​ថៃ​រ៉ាត់ (Thai Rath) ថា​គាត់​បានឃើញ​មេបក្ស​ស្វា​ប្រាសាទ ដឹកនាំ​កូនចៅ​ចូលទៅ​កាន់​តំបន់​កាន់កាប់​ដោយ​ស្វា​ក្រុង​ដើម្បី​រក​ចំណី​នៅ​ផ្សារ​មួយកន្លែង​។ ពេលនោះ មេបក្ស​ស្វា​ក្រុង​បាន​ដឹកនាំ​កូនចៅ​វាយបក​វិញ​យ៉ាង​សាហាវ​។​

​ស្ត្រី​ម្នាក់ទៀត​បាន​ប្រាប់​កាសែត​ដដែល​ថា បក្ស​ស្វា​ប្រាសាទ​គ្មាន​ចំណី​គ្រប់គ្រាន់​ទើប​សម្រេច ចិត្ត​ចូល​តំបន់​ផ្សេង​ដើម្បីរ​កអី​ស៊ី​។

​អ្នកស្រុក​ម្នាក់ទៀត​មាន​វ័យ ៧៥ ឆ្នាំ​និយាយថា គាត់​ចាត់ទុក​ហេតុការណ៍​ដ៏​ចម្លែក​នេះ​ជាប្រផ្នូល​អាក្រក់​សម្រាប់​ប្រទេស​ថៃ ព្រោះ​គាត់​មិន​ធ្លាប់​ឃើញ​អ្វី​បែបនេះ​ឡើយ​។ គាត់​បាន​ចោទ ជា​សំណួរ​ថា “​តើ​ហេតុការណ៍​នេះ​ជាប់ទាក់ទង​ទៅនឹង​វីរុស​កូ​វីដ​-១៩ ដែល​កំពុង​ឆ្លង​រាលដាល ទេ​ដឹង​?”៕ ប្រែ​សម្រួលៈ ខុម

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular