ដោយ:ម៉ារ៉ា/ភ្នំពេញ:នៅវេលាម៉ោង៣ទាបភ្លឺថ្ងៃទី១៣ខែមីនាឆ្នាំ២០២០កម្លាំងនគរបាលរាជធានីភ្នំពេញបានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ដកហូតបានថ្នាំញៀន៣កញ្ចប់ធំនិងជញ្ជីងថ្លឹងមួយនៅចំណុចផ្លូវរថភ្លើង ភូមិ២ សង្កាត់ស្រះចកខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ជនសង្ស័យទី១មានឈ្មោះឈឿនរ:សាហៅចចភេទប្រុសអាយុ៣៦ឆ្នាំមុខរបរនៅផ្ទះស្នាក់នៅតាមផ្លូវរថភ្លើងភូមិ២សង្កាត់ស្រះចកខណ្ឌដូនពេញ។ទី២មានឈ្មោះដេតឧត្តមភេទប្រុសអាយុ៣០ឆ្នាំមុករបមកជាងបាញ់ថ្នាំរថយន្ដស្នាក់នៅភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់រួមនិងវត្ថុតាងត្រូវបានកម្លាំងនគរបាលបញ្ជូនទៅការិយាល័យបង្ក្រាបប្រឆាំងគ្រឿងញៀនស្នងការរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធីច្បាប់៕S/
