វាពិតជាគួរឱ្យភ្ញាក់ផ្អើល និងគួរឱ្យអស់សំណើចជាខ្លាំងដែលស្ត្រីជនជាតិម៉ាឡេស៊ី ម្នាក់បាញ់ ស្ព្រាយស្រោចទៅលើកូនប្រុសរបស់ខ្លួនដែលទើបត្រលប់ពីប្រទេសអាល្លឺម៉ង់ ដើម្បីសម្លាប់ មេរោគ ព្រោះខ្លាចឆ្លងវីរុសផ្លូវដង្ហើមប្រភេទថ្មីដ៏កាចសាហាវកូរ៉ូណា ឬ Covid-19 ស្របពេល វីរុសនេះកំពុងតែឆ្លងរាលដាលពេញពិភពលោក។
ទិដ្ឋភាពនេះត្រូវបានបង្ហាញតាមរយៈវីដេអូឃ្លីបមួយ ដែលមានចំណងជើងថា “How to prevent coronavirus 101 by Asian mum” (វិធីទប់ស្កាត់វីរុសកូរ៉ូណា ១០១ ដោយអ្នកម្ដាយអាស៊ី) បង្ហោះលើគណនីបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកឈ្មោះ Qi En កាលពីថ្ងៃច័ន្ទ ទី៩ ខែមីនា។
នៅពេលមកដល់អាកាសយានដ្ឋានអន្តរជាតិក្រុងគូឡាឡាំពូ បងប្រុសរបស់ម្ចាស់គណនី ហ្វេសប៊ុកខាងលើបានដោះម៉ាស់ចេញ ហើយដើរសំដៅទៅរកគ្រួសារ។
ពេលនោះ ជំនួសឱ្យការឱបស្វាគមន៍យ៉ាងកក់ក្ដៅ ម្ដាយរបស់ពួកគេបែរជាទាញកំប៉ុង ស្ព្រាយបាញ់ស្រោចទៅលើកូនប្រុសទៅវិញ នៅពេលកូនដើរទៅជិតគាត់។
គាត់មិនបានបញ្ឈប់ត្រឹមនេះឡើយ ដោយបង្វិលខ្លួនកូនប្រុសជុំវិញដើម្បីបាញ់ឱ្យសព្វ ហើយ សូម្បីអីវ៉ាន់របស់កូនក៏គាត់មិនលើកលេងដែរ។ បណ្ដាអ្នកប្រើប្រាស់ហ្វេសប៊ុក ពិតជាភ្ញាក់ផ្អើល និងអស់សំណើចចំពោះសកម្មភាពរបស់អ្នកម្ដាយរូបនេះព្រមទាំងចូលខំមិនលេងសើច យ៉ាងច្រើន៕ ប្រែសម្រួលៈ ខុម
