Home កីឡា ផូ​ល ប៉ុក​បា ...

ផូ​ល ប៉ុក​បា ជិត​នឹង​ប្តូរ​ចិត្ត​ទទួលយក​កិច្ចសន្យា​ថ្មី​នៅ​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត

​ខ្សែបម្រើ ផូ​ល ប៉ុក​បា (Paul Pogba) ត្រៀម​ប្តូរផ្តាច់​អនាគត​ជាមួយ​ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត ចំពេល​មានការ​ជឿជាក់ថា កីឡាករ​រូបនេះ នឹង​បន្ត​ពេលវេលា​ស្វែងរក​ជោគជ័យ​នៅ​ពហុ​កីឡា ដ្ឋា​ន Old Trafford ។​
​ ​
បន្ទាប់ពី​មាន​ពាក្យ​ចរចា​អារាម ច្រើន​ខែ​ទាក់ទិន​នឹង​អនាគត​របស់​កីឡាករ​រូបនេះ គេ​រំពឹងថា កីឡាករ​សញ្ជាតិ​បារាំង​រូបនេះ នឹង​ចាក​ចេញពី​ពហុ​កីឡដ្ឋាន Old Trafford មុនពេល​រដូវ​កាល ក្រោយ ខណៈពេល​កីឡាករ​រូបនេះ ឈានដល់​រយៈពេល ពីរ​ឆ្នាំ​ចុងក្រោយ​នៃ​កិច្ចសន្យា​របស់ ខ្លួន​។​

​ទោះបីជា​យ៉ាងណា គេ​ជឿថា ប៉ុក​បា នៅមាន​អនាគត​យូរអង្វែង ជាមួយ​យូ​ណាយ​ធី​ត ហើយ​រីករាយ​នឹង​នៅ​បន្ត និង​ចង់​ពន្យារ​កិច្ចសន្យា​ចាស់​បន្ថែមទៀត​។ ប៉ុន្តែ​ការបញ្ចប់​រដូវ​កាល របស់​យូ​ណាយ​ធី​ត ទំនង​ជាមាន​ឥទ្ធិពល​លើ​ការសម្រេចចិត្ត​ចុងក្រោយ​របស់ ប៉ុក​បា នៅ​រដូវ​កាល​នេះ​។​

​ក្លិប Real Madrid និង Barcelona សុទ្ធតែ​ចាប់អារម្មណ៍​ចង់បាន ប៉ុក​បា​។ កីឡាករ វ័យ​២៦​ឆ្នាំ រូបនេះ ដែល​ញាំញី ដោយសារ​បញ្ហា​របួស ប្តេជ្ញា​បង្ហាញ​សមត្ថភាព​ឲ្យ​ស័ក្តិសម​នឹង​តម្លៃ របស់ខ្លួន ហើយ​ជឿថា ខ្លួន​នៅតែមាន​តួនាទី​ឈានមុខ​នៅក្នុង​ជ័យជម្នះ​របស់​ក្រុម យូ​ណាយ​ធី​ត​។​

​ប៉ុក​បា ចាប់អារម្មណ៍​នឹង​ទម្រង់​លេង​របស់ ប្រ៊ូ​ណូ ហ្វឺ​ណាន​ដេ​ស (Bruno Fernades) នៅក្នុង​ក្រុម​ជម្រើស​របស់លោក អូ​ឡេ ហ្គា​ន់​ណា សូល​ស្យែ​រ (Ole Gunnar Solskjaer) ហើយ​ជឿថា ខ្លួន​អាចបង្កើត​ភាពជា​ដៃគូ​ជាមួយ​កីឡាករ​ចំណូល​ថ្មី​រូបនេះ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ

ខ្សែបម្រើ ផូ​ល ប៉ុក​បា (Paul Pogba)

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular