ក្លិប Juventus កំពុងសម្លឹងមើលលទ្ធភាពផ្ទេរកីឡាករ ហ៊ែរី ខេន (Harry Kane) របស់ក្លឹប Spurs ហើយចង់យកកីឡាករអង់គ្លេសរូបនេះមកលេងជាដៃគូជាមួយកីឡាករ គ្រីស្ទៀណូ រ៉ូណាល់ដូ (Cristiano Ronaldo) នេះបើតាមសេចក្តីរាយការណ៍នៅប្រទេសអ៊ីតាលី។
ក្រុម Tottenham ត្រូវបានទម្លាក់ចេញពីក្របខណ្ឌឆេមពានលីកដោយក្រុម Leipzig ក្នុងលទ្ធផល ៤-០ ទាំងជើងទី១ និងជើងទី២ ហើយក្លិបយក្សអ៊ីតាលីនេះសង្ឃឹមថា នេះគឺជាកត្តា ក្នុងការអូសទាញ ខេន មកទីក្រុងទូរីន។
ក្លិប Juventus ចង់បាន ខេន ធ្វើជាដៃគូរបស់ រ៉ូណាល់ដូ ដូចជាកីឡាករ ការីម បេនហ្សេម៉ា (Karim Benzema) កាលពីនៅក្លឹប Real Madrid ។ វត្តមានរបស់ ខេន អាចនឹងជួយបន្ថែម គ្រាប់បាល់សម្រាប់ក្រុម Juventus ស្របពេលផ្តល់ឱកាសឲ្យ រ៉ូណាល់ដូ លេងដោយសេរី។
មានពាក្យចចាមអារាមថា ក្លិប Juventus នឹងចូលរួមប្រជែងក្នុងទីផ្សារទិញដូរកីឡាករ ដើម្បីស្វែងរកខ្សែប្រយុទ្ធថ្មី។ Juventus ដែលលើកពានក្របខណ្ឌ Serie A ប្រាំបីរដូវកាល ជាប់គ្នា នឹងអាចផ្តល់ឱកាសដល់ ខេន ឲ្យលើកពាន។ កន្លងមក កីឡាករវ័យ២៦ឆ្នាំរូបនេះ បាននិយាយថា ខ្លួនសប្បាយចិត្តនឹងនៅជាមួយក្លិប Tottenham ៕ ប្រែសម្រួល: ពិសិដ្ឋ
