ដោយ៖ឆាយានាថ/ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០នេះ មានប្រសាសន៍ថា “មានទូរទស្សន៍បរទេសមួយបានផ្សាយថា ខ្ញុំបានឬប្រហែលឆ្លងកូវីតដ១៩ទៅហើយ”។សម្តេចតេជោហ៊ុនសែន បានឆ្លើយតបថា “ពេលនេះខ្ញុំកំពុងអង្គុយប្រជុំរដ្ឋសភានិងថ្ងៃស្អែកត្រូវចេញទៅខេត្តបាត់ដំបង ដែលខ្ញុំត្រូវនៅទីនោះរហូតព្រឹកថ្ងៃអាទិត្យទី១៥ ខែមីនា ឆ្នាំ២០២០”។

យោងតាមហ្វេសប៊ុកផេកសម្តេចតេជោហ៊ុន សែន បានឱ្យដឹងថា“កូវីដ១៩វាកាចសាហាវណាស់ទៅហើយ តែព័ត៌មានក្លែងក្លាយវាកាចសាហាវជាងជំងឺនេះទៅទៀត ដែលយើងចាំបាច់ត្រូវតែប្រយុទ្ធប្រឆាំងជាមួយជំងឺដ៏គ្រោះថ្នាក់នេះ។សម្តេចតេជោហ៊ុន សែន សូមឱ្យបងប្អូនជនរួមជាតិចូលរួមទប់ស្កាត់ការរីករាលដាលនូវជំងឺឆ្លងនេះតាមរយៈវិធានការអនាម័យ។

ដោយចាប់ផ្តើមពីមនុស្សម្នាក់ៗ គ្រួសារនីមួយៗ ភូមិនីមួយៗ ដើម្បីធានាថានៅកម្ពុជាយើងគ្មានជំងឺឆ្លងបន្ថែមទៀតលើចំនួនដែលបានឆ្លងរួចមកហើយចំនួន៥នាក់។ក្នុងនោះជនជាតិខ្មែរម្នាក់ អង់គ្លេស៣នាក់និង(ចិនម្នាក់ដែលបានព្យាបាលជាសះស្បើយរួចហើយ)៕S/Ha

