ដោយៈចាន់តូ/ភ្នំពេញ៖បុរសម្នាក់បើករថយន្តម៉ាកហ្វត រួមដំណើរនិងបុរស២នាក់ទៀត បានទៅបុកនឹងបង្គោលផ្លាកប៉ាណូបណ្ដាលឱ្យបាក់ និងបន្តទៅបុកម៉ូតូដែលចតនៅចិញ្ចើមផ្លូវបណ្ដាលឱ្យគរលើគ្នាចំនួន៤គ្រឿងនិងរថយន្តក្រឡាប់មួយចំហៀង រងរបួសស្រាល៣នាក់ កាលពីយប់រំលងអធ្រាត្រចូលថ្ងៃទី១៣ខែមីនាឆ្នាំ២០២០ ត្រង់ចំណុចមុខនាគបាញ់ទឹក តាមបណ្ដោយផ្លូវសុរាម្រិត ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ។

ម៉ូតូចំនួន ៤គ្រឿងទី១ គឺម៉ាកនិច ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ1CR.5202 ម៉ូតូទី ២ ម៉ាកស្គុបពី ពណ៌ស ពាក់ផ្លាក លេខភ្នំពេញ1BJ.0116 ទី៣ម៉ាកស្គុបពី ពណ៌ខ្មៅ ពាក់ផ្លាក លេខភ្នំពេញ1ID.6023 និងទី៤ម៉ាកឌ្រីមសង់ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1GW.3983 ។ ចំណែករថយន្តបង្កម៉ាកហ្វត ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2AJ.7499 ជិះដោយបុរស ៣នាក់ ។

ក្រោយពីកើតហេតុ សមត្ថកិច្ចចុះមកវាស់វែងយកម៉ូតូចំនួន៣គ្រឿងនិងរថយន្តបង្កទៅរក្សាទុករង់ចាំដោះស្រាយគ្នានៅពេលក្រោយ។ចំណែកម៉ូតូនិចមួយគ្រឿងដែលម្ចាស់មិនចង់វែងឆ្ងាយគាត់សុំយកទៅជួសជុលដោយខ្លួនឯង៕S/Ha
