តើ​មាន​វិធី​អ្វី​អាចជួយ​ការពារ​កូន​ពី​វីរុស​ថ្មី​ទៅ​?

​ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​វិធី​ការពារ​កូន​ពី​វីរុស​ថ្មី​។ តើ​មាន​អ្វី​ខ្លះទៅ​?

​អ្នក​ម្តាយ​គួរតែ​លាងដៃ​ឲ្យ​កូន​ឲ្យ​បាន​ញឹកញាប់ ហើយ​ត្រូវតែ​មើល​កូន​ឲ្យ​បានល្អ​ដោយ​មិនគួរ ឲ្យ​កូន​បៀរ​ដៃ លូកដៃ​ចូល​ច្រមុះ ហើយក៏​មិនគួរ​ឲ្យ​កូន​ប៉ះ​របស់របរ​ក្នុងផ្ទះ​ដែល​មិនទាន់ សម្លាប់​មេរោគ​ផងដែរ​។ នៅពេលដែល​សមាជិក​ក្នុង​គ្រួសារ​មាន​នរណាម្នាក់​មាន​អាកា​រៈ មិន​ស្រួលខ្លួន គួរតែ​ពាក់​ម៉ាស់ ហើយ​នៅ​ឲ្យ​ឆ្ងាយ​ពី​កូន មិនគួរ​ឲ្យ​នៅ​ជិត​ទេ​ព្រោះ​កូន​អាច​ឆ្លង លឿន​ជាទីបំផុត​។​

​អ្នក​ម្តាយ​មិនគួរ​ថើប​កូន ជាពិសេស​ថើប​មាត់​តែម្តង​។ ម្យ៉ាងទៀត​ខ្យល់​ដង្ហើម​ដែល​អ្នក​ដកចេញ មិនគួរ​ឲ្យ​នៅ​ជិត​កូន​ពេក​ទេ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ អ្នក​ម្តាយ​មិនគួរ​ខាំ​អាហារ​ហើយ​ដាក់​ឲ្យ កូន​ញ៉ាំ​ទេ ថែមទាំង​មិនអាច​ប្រើ​មាត់​ផ្លុំ​អាហារ​ឲ្យ​ត្រជាក់ ហើយ​បញ្ចុក​កូន​ទេ​ព្រោះ​សុទ្ធតែ​ងាយ ធ្វើ​ឲ្យ​កូន​ឆ្លង​បាន​។​ក្នុងផ្ទះ​របស់​អ្នក​ត្រូវតែ​សម្អាត​ឲ្យ​ស្អាត និង​មាន​អនាម័យ​ជានិច្ច​។ ជាពិសេស បង្អួច​ក្នុងផ្ទះ​របស់​អ្នក​ត្រូវតែ​បើក​ទាំងអស់ ដោយ​ឲ្យ​ខ្យល់អាកាស​ចេញចូល​ទើប​អាច​បណ្តេញ មេរោគ​ចេញ​ឲ្យ​អស់​បាន​។​

​អ្នក​មិនគួរ​នាំ​កូន​ដើរទៅ​ក្រៅ ឬ​កន្លែង​ដែលមាន​មនុស្ស​ច្រើន​ឡើយ ហើយក៏​មិនគួរ​ឲ្យ​មនុស្ស ដែល​មិន​ស្គាល់​ប៉ះពាល់ ឬ​ពរ​កូន​ដែរ ទើប​កូន​មិន​ងាយ​ឆ្លង​វីរុស​ថ្មី​។ អ្នក​គួរតែ​ប្រយ័ត្ន​ពី​សុខភាព របស់​កូន ដោយ​គួរតែ​សង្កេត​ឲ្យ​បាន​ច្បាស់ ទើប​អ្នក​អាច​ការពារ​កូន​បាន​យ៉ាង​ល្អ​។ ដូចនេះ អ្នក​អាច​ប្រើ​វិធី​ទាំងនេះ ដើម្បី​ការពារ​កូន​ពី​វីរុស​ថ្មី​៕ ដោយៈ health.com.kh​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម ...

​ដោយៈ ជា សីហៈ / ភ្នំពេញៈ ...

ករណីពុលទឹកស្លាប់ពីរនាក់និ...

ដោយៈមុនីរ័ត្ន-ទេពកង្រី/កំ...

កម្ពុជា ​ប្រាប់​សហភាព​អឺរ...

​ដោយៈ មុនី​រ័ត្ន / ភ្នំពេ...

រដ្ឋបាលខេត្ត ជូនដំណឹង​ពី​...

ដោយៈ បាយ័ន / សៀមរាបៈ នៅ​ថ...