គ្រឿងផ្សំ​ទាំងនេះ អ្នក​ម្តាយ​មាន​ផ្ទៃពោះ​មិនអាច​ញ៉ាំ​ច្រើន​ឡើយ​

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​គ្រឿងផ្សំ​ដែល​ស្ត្រី​មាន​ផ្ទៃពោះ​មិនអាច​បរិភោគ​ច្រើន ឡើយ​។ តើ​មាន​អ្វី​ខ្លះទៅ​?

​អ្នក​ម្តាយ​មិនអាច​ពិសារ​អំបិល​ច្រើន​ក្នុងពេល​ពរ​ពោះ​ឡើយ ព្រោះ​អាចធ្វើ​ឲ្យ​ក្រលៀន​អ្នក រង​សម្ពាធ​ខ្លាំង ថែមទាំង​អាចធ្វើ​ឲ្យ​អ្នក​ងាយ​លើស​សម្ពាធ​ឈាម​ណាស់​។ ជាពិសេស ក៏​អាចធ្វើ​ឲ្យ​ក្រពះ និង​ពោះវៀន​អ្នក​រង​សម្ពាធ​ផងដែរ​។​

​អ្នក​ម្តាយ​គួរតែ​កាត់បន្ថយ​ញ៉ាំ​ទឹកស៊ីអ៊ីវ ព្រោះ​សារធាតុ​ផ្សំ​របស់​ទឹកស៊ីអ៊ីវ អាចធ្វើ​ឲ្យ​ប៉ះពាល់ ដល់​សុខភាព​របស់​កូន​ក្នុង​ផ្ទៃ និង​អ្នក​ម្តាយ​ផងដែរ​។ ស្ត្រី​មាន​ផ្ទៃពោះ មិនអាច​ញ៉ាំ​ប៊ីចេង​ច្រើន ឡើយ ព្រោះ​អាចធ្វើ​ឲ្យ​អ្នក​បត់ជើងតូច​ច្រើន ថែមទាំង​ធ្វើ​ឲ្យ​អ្នក​ខ្វះ​សារ​ធាតុដែក​ផងដែរ​។ ជាពិសេស គ្រឿងផ្សំ​មួយ​នេះ ក៏​អាច​ប៉ះពាល់​ដល់​សុខភាព​កូន​ដូចគ្នា​។​

​នៅពេលដែល​អ្នក​ម្តាយ​ញ៉ាំ​ម្ទេស​ច្រើន នឹងធ្វើ​ឲ្យ​អ្នក​ទល់លាមក ព្រោះ​វា​ប៉ះពាល់​ដល់​ក្រពះ និង​ពោះវៀន​អ្នកខ្លាំង​។ ជាពិសេស នឹង​អាចធ្វើ​ឲ្យ​កូន​ក្នុង​ផ្ទៃ​ក្រហល់ក្រហាយ​ខ្លាំងណាស់​។ ដូចនេះ អ្នក​ម្តាយ​គួរតែ​ប្រយ័ត្ន​ក្នុង​ការប្រើ​គ្រឿងផ្សំ​ទាំងនេះ​ទើប​អាច​ការពារ​សុវត្ថិភាព​អ្នក និង​កូន​បាន​៕ ដោយៈ health.com.kh

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

បញ្ជាការដ្ឋាន​កងពល​តូច​លេ...

​ដោយ​:​រ៉ា​ម៉ន​/​ភ្នំពេញ​...

ហោរាសាស្ត្រ​

ប្រចាំថ្ងៃសៅរ៍ ទី៥ ខែធ្នូ...

អ្នកក្លែងព័ត៌មានអំពីកូវីដ...

ដោយ:មុនីរ័ត្ន/ភ្នំពេញៈ ...

ប្រទះឃើញ​បុរស​ម្នាក់ ដេកស...

​ដោយៈ ចាន់តូ / ភ្នំពេញៈ ប...