លោកស្រី​ឧបនាយករដ្ឋមន្ត្រី​ម៉ែន​សំអន​ អញ្ជើញ​ចូលរួម​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​របស់​រដ្ឋបាល​ខេត្តស្វាយរៀង និង​ក្រុមការងារ​រាជរដ្ឋាភិបាល​

លោកស្រី​ឧបនាយករដ្ឋមន្ត្រី​ម៉ែន​សំអន​អញ្ជើញ​ចូលរួម​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​របស់​រដ្ឋបាល​ខេត្ត និង​ក្រុមការងារ​រាជរដ្ឋាភិបាល​

ដោយៈ​វ៉ៃ​កូ​/ស្វាយរៀងៈ​លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​នៅ​ខេត្តស្វាយរៀង កាលពី​រសៀល​ថ្ងៃទី​១២ ខែមីនា បាន​អញ្ជើញ​ជា​អធិបតី​នៅក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០១៩​និង​លើក​ទិសដៅ​ការងារ​សម្រាប់​អនុវត្ត​ឆ្នាំ​២០២០ របស់​រដ្ឋបាលខេត្ត និង​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​។​ពិធី​នេះ​បាន​ប្រព្រឹត្តទៅ​នៅ​សាលប្រជុំ អគារ ឃ សាលាខេត្ត ។​

សន្និបាត​បូកសរុប​លទ្ធផល​ការងារ​របស់​រដ្ឋបាល​ខេត្តស្វាយរៀង និង​ក្រុមការងារ​រាជរដ្ឋាភិបាល​


​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​នេះ​មាន​លោក ជុំ ហាត ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោក ម៉ែន វិបុល អភិបាលខេត្ត លោក លោក​ ​ស្រី​ជា​ប្រធាន អនុប្រធាន និង​សមាជិក​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ក្រុង ស្រុក នៃ​ខេត្តស្វាយរៀង លោក​រដ្ឋលេខាធិការ និង​គណៈប្រតិភូ​ក្រសួងមហាផ្ទៃ លោក លោកស្រី​ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត កងកម្លាំង​ទាំងបី លោក លោកស្រី​ប្រធាន​មន្ទីរ​- អង្គភាព​នានា រដ្ឋបាល​ក្រុង ស្រុក ឃុំ សង្កាត់ មន្ត្រីរាជការ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​សរុប​ប្រមាណ​៤០០​នាក់​។


​ក្នុងឱកាស​នេះ​លោកស្រី​ឧបនាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍​ថ្លែង​នូវ​ការកោតសរសើរ​ដល់​ក្រុមការងារ និង​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​ដែល​បាន​ខិតខំ​រួមគ្នា​សម្រេចបាន​នូវ​សមិទ្ធផល​ល្អៗ​ជាច្រើន​លើ​គ្រប់​វិស័យ រក្សាបាន​សុខសន្តិភាព ស្ថិរភាព​នយោបាយ បូរណភាព​ទឹកដី អធិបតេយ្យភាព​ជាតិ សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ សុវត្ថិភាព​សង្គម និង​ខិតខំ​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម​បានល្អ​ប្រសើ​ឆ្ពោះទៅមុខ​។​

​លោកស្រី​ក៏បាន​ពាំនាំ​នូវ​ការសាកសួរ​សុខទុក្ខ​ពីសំណាក់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នូវ​ក្តី​នឹករលឹក ចំពោះ​អង្គ​ពិធី​ទាំងមូល ។​លោកស្រី​ក៏បាន​ផ្តល់នូវ​អនុសាសន៍​មួយចំនួន​៕ សរន/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

មេបញ្ជាការ​កងពលតូច​លេខ​៧ ...

​ដោយ​: ភ្នំ​ដែក / ខេត្តព្...

រថយន្ត បុក​ម៉ូតូ បណ្តាលឱ្...

ដោយៈ សៅ វ៉ាន់ឌី / ព្រះ​វិ...

ផ្ទួនៗគ្នា បន្ទាប់ពី​ពុល​...

​ដោយៈ​ មុនី​រ័ត្ន ​/ ​ភ្ន...

រដ្ឋមន្ត្រី​កសិកម្ម ចុះ​ព...

ដោយៈ ជា សីហៈ / ភ្នំពេញៈ ល...