អ្នកវិទ្យាសាស្ត្រលាតត្រដាងថា មេរោគកូរ៉ូណាអាចរស់នៅក្នុងខ្យល់៣ម៉ោង និង នៅលើប្លាស្ទិកនិងដែកបាន៣ថ្ងៃ

ក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញថា មេរោគឃាតករកូរ៉ូណា ដែលឆ្លងរាលដាលយ៉ាងឆាប់រហ័សនៅជុំវិញពិភពលោក អាចរស់បាននៅលើខ្យល់អាកាសរយៈពេល ៣ ម៉ោង។

ក្រុមអ្នកស្រាវជ្រាវរបស់រដ្ឋាភិបាលអាម៉េរិក ដែលធ្វើការជាមួយអ្នកជំនាញផ្សេងទៀត ក៏បានរកឃើញថា មេរោគឆ្លងដ៏សាហាវនេះអាចរស់នៅលើផ្ទៃដែកនិងជ័របានរហូតដល់ ៣ ថ្ងៃផងដែរ។

ការធ្វើតេស្តបង្ហាញថា វីរុសអាចរស់បានលើទង់ដែងបានរយៈពេល ៤ ម៉ោង ក្រដាសកាតុងធ្វើកេសបានពេញមួយថ្ងៃ និង រហូតដល់ ៧២ ម៉ោងលើប្លាស្ទិកនិងដែកថែប។

ការសិក្សានេះធ្វើឡើងបន្ទាប់ពីអង្គការសុខភាពពិភពលោកប្រកាសកាលពីថ្ងៃពុធថាវីរុសកូរ៉ូណាដែលឆ្លងទូទាំងពិភពលោកជា “ជំងឺរាតត្បាត”។

អ្នកជំងឺជិត ៥.០០០ នាក់នៅទូទាំងពិភពលោកបានស្លាប់ ហើយមនុស្សជិត ១៣០.០០០ នាក់បានឆ្លងកូវីដ១៩៕ ដោយ៖ កញ្ញាដាលីស

កូវីដ១៩អាចរស់នៅលើជ័រនិងដែកបាន ៣ ថ្ងៃ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អាកុល​និង​ម៉ាស់​ជា​អំណោយ​...

ដោយ​: គូលែន / ភ្នំពេញ​: ថ...

ពលរដ្ឋ​ជាង ២០០​គ្រួសារ​នៅ...

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញ...

លោកនាយករដ្ឋមន្ត្រីទី​ម័​រ...

ដោយៈ​មុនី​រ័ត្ន​/​ភ្ន...

នាយករដ្ឋមន្ត្រី​ទី​ម័​រ​ឡ...

​ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំ...