​នៅពេល​ចំនួន​ឆ្លង​និង​ស្លាប់​ធ្លាក់ចុះ​ស្ទើរ​សូន្យ​បើ​ធៀប​នឹង​តួលេខ​កាល​ពី​មួយ​ខែ​មុន រដ្ឋាភិបាល​ចិន​កំពុង​នាំ​រោងចក្រ សហគ្រាស ក្រុមហ៊ុន​និង​ធុរកិច្ច​ដំណើរ​​ការ​ឡើងវិញ​ដើម្បី​កំហិត​ការរំខាន​សេដ្ឋកិច្ច​។​

​អនុ​រដ្ឋមន្ត្រី​ឧស្សាហកម្ម​ចិន លោក ស៊ីន ហ្គោ​ប៊ីន បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ទី​១៣​មីនា​ថា ការ​បន្ត​ការងារ​ឡើង​វិញ​នៅ​ក្រៅ​ខេត្ត​ហ៊ូ​ប៉ី ស្ថិត​នៅ​កំរិត​៦០​ភាគរយ​​សំរាប់​ក្រុមហ៊ុន​សហគ្រាស​តូច​និង​មធ្យម និង​៩៥​ភាគរយ​សំរាប់​ក្រុមហ៊ុន​ធំៗ​។​

​លោក​បាន​បន្តថា រោងចក្រ​ផលិត​ផ្នែក​បង្គំ​រថយន្ត​នៅ​ក្នុង​ខេត្ត​ហ៊ូ​ប៉ី ក៏បាន​ចាប់​ដំណើរការ​ឡើងវិញ បន្ទាប់ពី​ត្រូវ​ផ្អាក​ដោយសារ​ការវាយប្រហា​រ​ដោយ​វីរុស​។​ក្រសួង​​នឹង​តាមដាន​ការងារ​របស់​បណ្តា​ក្រុមហ៊ុន​ផ្គត់ផ្គង់​ផ្នែក​គ្រឿងផ្សំ​រថយន្ត​នៅ​ខេត្ត​ហ៊ូ​ប៉ី ដើម្បី​ធានា​ថា​បណ្តាញ​ផ្គត់ផ្គង់​ពិភពលោក​មាន​ស្ថិរភាព​។​

​មហា​ចិនដីគោក​មាន​អ្នក​ឆ្លងកូវី​ដ​១៩​បន្ថែម​តែ​៨​នាក់​គត់​សំរាប់​ថ្ងៃ​ព្រហស្បតិ៍​ទី​១២​មីនា ដោយ​ចុះ​ពី​ចំនួន​១៥​ករណី​កាល​ពី​មួយ​ថ្ងៃមុន​។​

​តួលេខ​ឆ្លង​ចុងក្រោយ​នេះ​នាំអោយ​អ្នក​ឆ្លង​វីរុស​កូរ៉ូ​ណាស​រុបនៅ​មហាចិន​ដី​គោ​កកើន​ដល់​៨០.៨១៣​នាក់​។​

​ចំនួន​ស្លាប់​ដោយ​វីរុស​នេះ បាន​កើន​ដល់​៣.១៧៦​នាក់ គិត​ត្រឹម​ចុង​ថ្ងៃ​ព្រហស្បតិ៍ ដោយ​កើន​លើស​មួយ​ថ្ងៃមុន​៧​នាក់​។​

​នៅក្នុង​ខេត្ត​ហ៊ូ​ប៉ី​ភាគ​កណ្តាល​ដែល​ធ្លាប់​ជា​ស្នូល​នៃ​ការផ្ទុះកូ​វីដ​១៩ មាន​អ្នកស្លាប់​ដោយ​ជម្ងឺឆ្លង​នេះ​៦​នាក់ គឺ​នៅក្នុង​ទីក្រុង​វូ​ហាន​ទាំងអស់​៕​ប្រែ​សម្រួល​៖​វាសនា​

លោក ស៊ីន ហ្គោ​ប៊ីន​ថា ចិន​នឹង​សម្របសម្រួល​ជាមួយ​ប្រទេស​ផ្សេងៗ​ដើម្បី​ជំរុញ​ការ​បន្ត​ការងារ​ឡើងវិញ ទោះជា​ជម្ងឺឆ្លង​កំពុង​បង្ក​ភាពមិនច្បាស់លាស់​