សម្តេចតេជោ ហ៊ុន សែន កូវីដ១៩ វាកាចសាហាវណាស់ទៅហើយតែ ព័ត៌មានក្លែងក្លាយវាកាចសាហាវជាងជម្ងឺនេះទៅទៀត

182
ចែករម្លែក

ដោយៈតារារិទ្ធ/ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថាៈកូវីដ១៩វាកាចសាហាវណាស់ទៅហើយ​តែព័ត៌ មានក្លែងក្លាយវាកាចសាហាវជាងជម្ងឺនេះទៅទៀតដែលយើងចាំបាច់ត្រូវតែប្រយុទ្ធប្រឆាំងជាមួយជម្ងឺដ៏គ្រោះថ្នាក់នេះ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បែបនេះនៅ ព្រឹកថ្ងៃទី ១៣ ខែមីនា នេះនៅក្នុងផេកហ្វេសបុករបស់សម្តេច ។

សាររបស់សម្តេចមានខ្លឹមសារទាំងស្រុងថាៈ “មានទូរទស្សន៍បរទេសមួយបានផ្សាយថាខ្ញុំបានឬប្រហែលឆ្លងកូវីដ១៩ទៅហើយ។ ពេលនេះខ្ញុំកំពុងអង្គុយប្រជុំរដ្ឋ សភានិងថ្ងៃស្អែកត្រូវចេញទៅខេត្តបាត់ដំបងដែលខ្ញុំត្រូវនៅ ទី នោះរហូតព្រឹកថ្ងៃអាទិត្យទី ១៥ មីនា ២០២០។

កូវីដ១៩វាកាចសាហាវណាស់ទៅហើយតែព័ត៌មានក្លែងក្លាយវាកាចសាហាវជាងជម្ងឺនេះទៅទៀតដែល យើងចាំបាច់ត្រូវតែប្រយុទ្ធប្រឆាំង ជាមួយជម្ងឺដ៏គ្រោះថ្នាក់នេះ។

សូមបងប្អូនជនរួមជាតិចូលរួមទប់ស្កាត់ការរីករាលដាលនូវជម្ងឺ ឆ្លងនេះតាមរយៈវិធានការអនាមន ម័យដោយចាប់ផ្តើមពីមនុស្សម្នាក់ៗ គ្រួសារនីមួយៗភូមិនីមួយៗដើម្បី​ធានាថានៅកម្ពុជាយើងគ្មានជម្ងឺឆ្លងបន្ថែមទៀតលើចំនួនដែលបានឆ្លងរួចមកហើយចំនួន៥ នាក់ក្នុងនោះជនជាតិខ្មែរ១នាក់ អង់គ្លេស៣នាក់និង(ចិន១នាក់
ដែលបានព្យាបាលជាសះស្បើយរួចហើយ)”៕/B

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ