សហរដ្ឋអាម៉េរិកបានបើកការវាយប្រហារតាមអាកាសសងសឹកប្រឆាំងនឹងក្រុមជនសកម្មប្រយុទ្ធដែលគាំទ្រអ៊ីរ៉ង់នៅអ៊ីរ៉ាក់ បន្ទាប់ពីការវាយប្រហារដោយគ្រាប់រ៉ុកកែតបានសម្លាប់ទាហានរបស់ខ្លួន២នាក់។
ក្រសួងការពារជាតិអាម៉េរិកបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី១២មីនាថាការវាយប្រហារនេះបានតម្រង់វាយប្រហារទៅលើទីតាំងស្តុកអាវុធចំនួន៥ កន្លែងនៅទូទាំងប្រទេសនេះ។
ជនជាតិអាម៉េរិក២នាក់និងទាហាអង់គ្លេសម្នាក់ ត្រូវបានសម្លាប់ក្នុងការវាយប្រហារដោយគ្រាប់រ៉ុកកែតកាលពីថ្ងៃពុធ ទៅលើមូលដ្ឋានកងទ័ពាជីក្នុងប្រទេសអ៊ីរ៉ាក់ ។
កាលពីពេលមុននេះ មេបញ្ជាការអាម៉េរិកម្នាក់បាននិយាយថាក្រុមជនសកម្មប្រយុទ្ធដែលគាំទ្រដោយអ៊ីរ៉ង់ ទំនងជាបានបាញ់គ្រាប់រ៉ុកកែតទាំងនោះ។
មេបញ្ជាការកណ្ដាល ឧត្តមសេនីយ៍ ខិនណិត ម៉ាកខេនហ្ស៊ី បានប្រាប់គណៈកម្មាធិការព្រឹទ្ធសភាថា ” ក្រុមសកម្មប្រយុទ្ធកាតាអ៊ីប ហេសបូឡា ដែលគាំទ្រដោយអ៊ីរ៉ង់នេះគឺជាក្រុមតែមួយគត់ដែលត្រូវបានគេដឹងថាបានធ្វើការវាយប្រហារដោយប្រយោលក្នុងទ្រង់ទ្រាយបែបនេះប្រឆាំងសហរដ្ឋអាម៉េរិកនិងកងកម្លាំងចម្រុះនៅប្រទេសអ៊ីរ៉ាក់” ៕ប្រែសម្រួល៖សុខា/sn
ជនជាតិអាម៉េរិក២នាក់ ត្រូវបានសម្លាប់ដោយការវាយប្រហារដោយគ្រាប់រ៉ុកកែតលើមូលដ្ឋានទ័ពមួយនៅអ៊ីរ៉ាក់ កាលពីថ្ងៃពុធ(រូបឯកសារ)