ដោយៈចាន់តូ/ភ្នំពេញ ៖ ពលរដ្ឋផ្ទុះការរិះគន់លើអាជ្ញាធរខណ្ឌពោធិសែនជ័យ មានលោកហែម ដារិទ្ធ ជាអភិបាលខណ្ឌដាក់ផែនការទៅតាមបណ្តាសង្កាត់ ភូមិ ក្នុងមូលដ្ឋាន ជម្រុញឲ្យខិតខំចាប់មានឈ្មោល ដែលពលរដ្ឋដឹកជញ្ជូន កាន់ យួរ តាមផ្លូវ ព្រោះតែខ្លាចអស់តំណែង ក្នុងហេតុផលទាញ ចោទប្រកាន់ ការដឹកជញ្ជូនសត្វមាន់ឈ្មោញទាំងនោះជាធាតុផ្សំនៃបទល្មើស ធ្វើឲ្យពលរដ្ឋងឿងឆ្ងល់ មិនដឹងស្ថាប័នអ្នកច្បាប់ឯណាបានចែង ជាមាត្រា នូវកាដឹកជញ្ជូនមាន់ ជាបទល្មើសខុសច្បាប់ទៅវិញ ។
ពលរដ្ឋលើកឡើងថា បើពួកគាត់ មិនបានកាន់មាន់ទៅជល់នៅកាសុីណូស្របច្បាប់ មកជល់តាមវាល ព្រៃ ជាក់ស្តែងទៅថាខុសច្បាប់ តែនេះគ្មានបានប្រព្រឹត្តបទល្មើសអ្វីសោះ គ្រាន់តែកាន់ យួរមាន់ទៅចិញ្ចឹម ទុកគ្រាន់ជាន់មេ ធ្វើជាម្ហូប សួរថាខុសច្បាប់ដែរឬ ? ។
អ្នកខ្លះលើកឡើងថា ផែនការលោកអភិបាលខណ្ឌពោធិសែនជ័យ ខ្លាចជាផែនស្ករ បញ្ជារ១ ធ្វើដប់ ហើយសង្កាត់ដែលស្តាប់ ខ្លាច អភិបាលខណ្ឌ ខំប្រឹងធ្វើជាងគេ មានតែ២សង្កាត់ទេ សង្កាត់ចោមចៅទី១ និងសង្កាត់ចោមចៅទី៣ ក្នុងរូបភាព ដាក់ផែនការទៅឲ្យកម្លាំងសន្តិសុខភូមិ ជាអ្នក ឈរ ឃ្លាំមើល ឲ្យតែពលរដ្ឋណាកាន់យួរមាន់ឈ្មោះ មិនដឹងថាយកទៅណា មិនដឹង ដឹងតែពីឆក់ចាប់យក ដោយប្រាប់ថា ចៅសង្កាត់ជាអ្នកឲ្យចាប់ ពលរដ្ឋសួរចៅសង្កាត់ ប្រាប់ថា ចៅហ្វាយខណ្ឌជាអ្នកឲ្យចាប់ ។
ផែនការបង្ក្រាបចាប់មាន់ ត្រួតពនិត្យតាមផ្លូវ សមណាស់តែ ជំនាញ បសុពេទ្យ តែនេះអាជ្ញាធរ ដោយចោទប្រកាន់ថា ជាធាតុផ្សំនៃបទល្មើសជល់មាន់ទៅវិញ ដូចជ្រុលពេកទេដឹង លោកចៅសង្កាត់ លោកអភិបាលខណ្ឌ ? តែបើមានចែងក្នុងច្បាប់ មេត្តាអាជ្ញាធរជួយប្រាប់ផងទាន៕/B