ដោយ:គ្រញូង/បាត់ដំបង ៖ គណៈកម្មការកីឡាក្នុងពិធីបុណ្យទន្លេលើកទី៦នៅបាត់ដំបងដឹកនាំដោយលោកវ៉ាត់ ចំរើន អគ្គលេខាកម្មាធិការអូឡាំពិកកម្ពុជាសហការជាមួយមន្ទីអប់រំយុវជននិងកីឡាខេត្តបានបញ្ជាក់ថាកម្មវិធីកីឡាមាន៩ប់្រភេទសម្រាបឲ្យប្រជាពលរដ្ឋទាំងភ្ញៀវជាតិនិងអន្រជាតិមលទស្សនាកម្សាន្តក្នុងពិធីបុណ្យទេន្លេក្រោមប្រានបទ”ទន្លេនៃសន្តិភាព ទន្លេនៃវិបុលភាព”រយៈពេលបីថ្ងៃចាប់ពីថ្ងៃទី១៣ដល់១៥ខែមីនាឆ្នាំ២០២០ដើម្បីឲ្យប្រជាពលរដ្គ្នុខេត្តនិងមកពីខេត្តជិតខាងដូចជាខេត្តបន្ទាយមានជ័យ ខេត្តសៀមរាបខេត្តប៉ៃលិនជាពិសេសភ្ញៀវអន្តរជាតិមកទស្សនាកម្សាន្តសប្បាយរៅករាយឲ្យបាមច្រើនកុះករ។

ដោយឡែកនៅកីឡដ្ឋានវាលបែកចានមានទីធ្លាធំទូលាយហើយមានរបងព័ទ្ធជុំវិញ មានទ្ខារចេញនិងចូលស្រួល។នៅពេលគេចូលតាមក្លោងទ្វារខាងលិចដំបូងគេមើលឃើញស្លាករូបយុទ្ធការដែលជាឡូហ្គោរបស់ស្រាបៀរអាន់ឆ័រហើយចូលក្នុងបន្តឹចមានអក្រឆ្លាក់ធំៗដាក់ថាANGCHORហើយចំពីមុខមានតន្ត្រីយក្សរបស់ក្រុមហ៊ុនស្រាបៀរអាន់ឆ័រ ABCHeneken និងGRONWហើយនៅជុំវិញរោងតន្ត្រីមានស្តង់សម្រាប់លក់ភេសជ្ជះស្រាបៀរទាំងនោះនិងមានគ្រឿងក្លែមផងដែរ។នៅខាងស្តាំឆាកតន្ត្រីមានតារាបាល់ទាត់
ជាច្រើនកន្លែងមានតូចមានធំដោយមានកឍិឡាករចូលរួមដរុបចំនួន២៤ក្រុម។នៅខាងស្តាំមុខក្លោងទ្វារចូលមានសង្វៀនប្រដាល់ក្បាច់គុនបុរាណខ្មែរ ដៃ កីឡាប៉រតង់ កីឡាអុកចត្រង្គរៀបចំនៅលើទីធ្លាការ៉ូឡាជិតអូតែលក្លាស៊ីមាន៤ទៅ១០តុ។

ចំណែកកីឡាផ្សេងៗទៀតក៍បានបែងចែកទៅតាមកន្លែងៗគ្នាដើម្បីឲ្យប្រជាពលរដ្ឋងាយស្រួលជ្រើសរើសចង់ទៅលេងឬទភមើលនៅកន្លែងណាផ្សរងៗគ្នាដើម្បិកុំឲ្យស្ទះចរាចរណ៍៕/B