​កម្មក​ក្រុមហ៊ុន​ហ័ង​អញ​ពីរ​នាក់​បាន​ស្លាប់​ជា​បន្ដបន្ទាប់​ដោយ​មូលហេតុ​ផ្សេងគ្នា​

139
ចែករម្លែក

ដោយ​:​សុវណ្ណ​/​រតនគិរី​:​កម្មក​បម្រើការ​នៅ​ក្រុមហ៊ុន​ហ័ង​អញ​ពីរ​នាក់​បាន​ស្លាប់​ជា​បន្ដបន្ទាប់​ដោយ​មូលហេតុ​ផ្សេងគ្នា​។​គឺ​ម្នាក់​ចាក់​សាំង​ដុត​ខ្លួន​និង​ម្នាក់ទៀត​ត្រូវ​ខ្សែភ្លើង​ឆក់​។​ជន​ធ្វើអត្តឃាត​ដែល​ចាក់​សាំង​ដុត​សម្លាប់ខ្លួន​នោះ​មានឈ្មោះ​អ៊ឹម​វ​ឌ្ឍ​នា​ហៅ​អូន​ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ​ជនជាតិខ្មែរ​មានរ​បរជា​កម្មក​ក្រុមហ៊ុន​ហ័ង​អញ​កូន​មុំ​លំនៅ​ភូមិ​ស្រែ​ពោធិ៍​សង្កាត់​ស្រះ​ឬ​ស្សី​ក្រុង​និង​ខេត្ដ​ស្ទឹងត្រែង​។​ឯកម្មក​ម្នាក់ទៀត​គឺ​ស្លាប់​ដោយសា​ខ្សែភ្លើង​ឆក់​មានឈ្មោះ​ឃី​អាយុ​១៨​ឆ្នាំ​ភេទ​ប្រុស​ជនជាតិខ្មែរ​មានរ​បរជា​កម្មក​ក្រុមហ៊ុន​ហ័ង​អញ​កូន​មុំ​មាន​ទីលំនៅ​ខេត្តក្រចេះ​។​

ប្រភព​បានឱ្យដឹងថា​កាលពី​ល្ងាច​ថ្ងៃទី​១១​ខែមីនា​ឆ្នាំ​២០២០​មាន​យុវជន​ម្នាក់​ឈ្មោះ​អ៊ឹម​វ​ឌ្ឍ​នា​បាន​ទិញ​សាំង​មួយ​លីត្រ​រួច​ដើរទៅ​ដាច់​ឆ្ងាយ​ពី​គេ​គឺ​ទៅដល់​ចំណុច​ការដ្ឋាន​ទី​៤​ក្នុង​បរិវេណ​ក្រុមហ៊ុន​ហ័ង​អញ​យុវជន​នោះបាន​ចាក់​សាំង​ស្រោច​ទៅលើ​ដងខ្លួន​ហើយ​ដុត​សម្លាប់​ខ្លួនឯង​តែម្ដង​។ប្រភព​បន្ដថា​នៅពេល​យុវជន​នោះ​ត្រូវបាន​ភ្លើង​ឆេះ​រោលរៀល​ពេញ​ខ្លួនប្រាណ​ពុំមាន​អ្នកណា​បានឃើញ​និង​ទៅ​ជួយសង្គ្រោះ​គេ​ឡើយ​គឺ​ឆេះ​រហូត​ដាច់ខ្យល់​ស្លាប់​នៅ​និង​កន្លែង​ទើប​ដឹង​ដល់​កម្លាំង​អាវុធហត្ថ​ស្រុក​កូន​មុំ​។​

​លោក​រស់​វណ្ណា​មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​កូន​មុំ​បាន​ប្រាប់​រស្មី​កម្ពុជា​ឱ្យដឹង​តាម​ទូរស័ព្ទ​ថា​កាលពី​ម៉ោង​១៧.៣០​នាទី​ថ្ងៃទី​១១​ខែមីនា​យុវជន​ឈ្មោះ​អ៊ឹម​វ​ឌ្ឍ​នា​ពិតជា​បាន​ចាក់​សាំង​ដុត​ធ្វើ​អត្ដ​ឃាត​សម្លាប់​ខ្លួនឯង​មែន​។​លោក​ដកស្រង់​សម្តី​អ្នក​រួមការ​ងា​រម​កប​ញ្ជា​ក់ថា​យុវជន​អ៊ឹម​វ​ឌ្ឍ​នា​ជា​មនុស្ស​ធ្លាប់​ញៀន​ស្រា​ហើយ​ប្រពន្ធ​សុំ​លែង​ជាច្រើន​ខែ​កន្លងមក​។​នៅមុន​កើតហេតុ​គេ​បាន​ទូរស័ព្ទ​ទៅសួរសុខទុក្ខ​ប្រពន្ធ​និង​កូន​តែ​ប្រពន្ធ​ប្រាប់ថា​យកប្ដី​ថ្មី​មួយទៀត​ហើយ​ទើប​ធ្វើ​ឱ្យគេ​ឈឺ​ចិ​ត្ដ​រហូត​ឈានទៅ​ចាក់​សាំង​ដុត​សម្លាប់ខ្លួន​ទៅ​។​

ដោយឡែក​កាលពី​យប់​ថ្ងៃទី​១២​ខែមីនា​ដដែល​នោះ​កម្មក​ម្នាក់ទៀត​ឈ្មោះ​ឃី​ធ្វើការ​នៅ​ក្រុមហ៊ុន​ហ័ង​អញ​កូន​មុំ​ក៏ត្រូវ​ខ្សែភ្លើង​ឆក់​ស្លាប់​នៅ​និង​កន្លែង​ដែរ​ខណ​:​ពេល​គេ​ដើរទៅ​ងូតទឹក​ហើយ​ទាក់​ខ្សែភ្លើង​។​លោក​ថោង​សំអាត​ប្រធាន​អង្គភាព​ប​សស​ខេត្ដ​រតនគិរី​កាលពី​រសៀល​ថ្ងៃទី​១៣​ខែមីនា​ឆ្នាំ​២០២០​បាន​ប្រាប់​រស្មី​កម្ពុជា​ឱ្យដឹង​តាម​ទូរស័ព្ទ​ថា​ករណី​កម្មក​ពីរ​នាក់​ធ្វើការ​នៅ​ក្រុមហ៊ុន​ហ័​ញ​ហើយ​ស្លាប់​នោះ​អង្គភាព​ប​សស​មិនបាន​ផ្ដល់ប្រាក់​ថ្លៃ​ដឹក​សព​និង​សម្រាប់​ធ្វើបុណ្យ​នោះទេ​។​ដោយសារ​ពួកគេ​ស្លាប់​មិនមែន​ក្នុងពេល​ម៉ោង​បំពេញការងារ​របស់​ក្រុមហ៊ុន​។​
ប្រធាន​អង្គភាព​បស​សបាន​បញ្ជាក់ថា​តែ​រឿង​នោះ​ខាង​ក្រុម​ហ័ង​អញ​កូន​មុំ​ត្រូវមាន​កាតព្វកិច្ច​មួយ​ផ្តល់ប្រាក់​សម្រាប់ធ្វើ​បុណ្យ​ហើយ​ប្រាក់​ដែល​ផ្ដល់​នោះ​មិនត្រូវ​បានកំណត់​ឡើយ​៕S/

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ