​សាលាអនុវិទ្យាល័យ​មួយ​ខ្នង​ត្រូវ​ខ្យល់ព្យុះ​បក់បោក​ដួល​បាក់​ខ្ទេច​

231
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​គ្រោះធម្មជាតិ​ខ្យល់​ព្យុះឬខ្យល់កន្ត្រាក់​បានធ្វើឱ្យ​សាលា​អនុវិទ្យាល័យ​ភ្នំ​ឆ័​ត្រ​សែន​ជ័យ​មួយ​ខ្នង​ទំហំ​៨​ម៉ែត្រ​កូន​២៤​ម៉ែត្រ​សាងសង់​អំពី​ឈើ​ប្រក់​ស័​ង្គ​សី​ដួលរលំបាក់រាបដល់​ដី​ខូចខាត​ខ្ទេចខ្ទី​អស់ទាំង​ស្រុង​។​តែ​សំណាងល្អ​មិនមាន​នរណាម្នាក់​រងរ​បួស​ដោយសារ​ខ្យល់​កន្ត្រាក់​នេះ​ទេ​។​

មេបញ្ជាការរង​នៅ​អង្គភាព​កងពលតូច​អន្តរាគមន៍​លេខ​៧​ម្នាក់​បានឱ្យដឹង​នៅ​រសៀល​ថ្ងៃទី​១៣​ខែមីនា​នេះ​ថា​៖​មុនពេល​កើតហេតុ​ផ្ទៃមេឃ​មាន​សភាព​អួ​អ័ព្ទ​រកកលភ្លៀង​លាយឡំ​និង​ខ្យល់​កន្ត្រាក់​បណ្តាល​វាយ​បោកបក់​សាលាអនុ​វិទ្យា​ល​យ័​ភ្នំ​ឆ័​ត្រ​សែន​ជ័យ​មួយ​ខ្នង​មាន​៣​បន្ទប់​ដួលរលំ​រាប​ដល់​ដី​។​លោក​បញ្ជាក់ថា​ករណីនេះ​មិន​បណ្តាលឱ្យ​សិស្ស​ណា​ម្នាក់​រងរបួស​នោះទេ​ដោយ​មុនពេល​​កើតហេតុឡើង​លោកគ្រូ​អ្នកគ្រូ​បានឱ្យ​សិស្ស​ចេញ​ក្រៅ​និង​ទៅផ្ទះ​រៀងៗ​ខ្លួន​។​

​មេបញ្ជាការរង​បានបញ្ជាក់​ឱ្យដឹងទៀតថា​សាលា​អនុ​វិទ្យា​ល័​យ​ភ្នំ​ឆ័ត្រសែន​ជ័យ​នេះ​មាន​៣​បន្ទប់​និង​ទើប​កសាងបាន​រយៈពេល​២​ឆ្នាំ​ប៉ុណ្ណោះ​។​ដោយ​កងទ័ព​និង​ប្រជាពលរដ្ឋ​ដែលជា​អាណាព្យាបាល​សិស្ស​សហការគ្នា​ធ្វើ​។​តែ​ពេលនេះ​ត្រូវ​ខ្យល់​កន្ត្រាក់​បក់បោក​បណ្តាល​ឱ្យ​រលំ​រាប​ដល់​ដី​ដែលជា​ហេតុ​ធ្វើឱ្យ​សិស្ស​មាន​បញ្ហា​ប្រឈម​និង​ការខ្វះ​ថ្នាក់រៀន​៕S/​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ