រដ្ឋមន្ត្រីក្រសួងទេសចរណ៍”ត្រូវលើកទឹកចិត្តឲ្យប្រជាពលរដ្ឋចូលរួមលក់ ដូរទំនិញចំណីអាហារ ផលិតផល កសិផល ផលិតផលសិប្បកម្មក្នុងខេត្តឱ្យបានច្រើនក្នុងបុណ្យទន្លេលើកទី៦”

142
ចែករម្លែក

ដោយ:គ្រញូង/បាត់ដំបង ៖ កាលពីព្រឹកថ្ងៃទី១៣ខែមីនាឆ្នាំ២០២០ក្នុងពិធីជិះកង់ឆ្ពោះទៅប្រសាទបាណន់កន្លែងឡូរីជើងភ្នំបាណន់ក្នុងពិធី បុណ្យ ទន្លេ លើក ទី ៦ លោកបណ្ឌិតថោ ង ខុន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានមានប្រសាសន៍លើកទឹកចិត្តឱ្យប្រជាពលរដ្ឋ ដែលជាអាជីវករចូលរួមលក់ដូរទំនិញចំណីអាហារ ផលិតផល សិប្បកម្ម ផលិតផលកសិកម្មក្នុង ខេត្ត ឱ្យបានច្រើនហើយអាជ្ញាធរខេត្ត ក្រុងមិនត្រូវមានការហាមឃាត់ចំពោះពួកគាត់នោះឡើយ ប៉ុន្តែត្រូវរៀចំឱ្យមានសណ្ដាប់ធ្លាប់ល្អក្នុង ការលក់ដូរ របស់ ពួកគាត់ផងដែរ។

លោករដ្ឋមន្ត្រីក៏បានធ្វើការបែងចែកគោលដាដៅដាក់ស្តង់លក់ដូរគ្រប់មុខដើម្បី ធ្វើ យ៉ាង ណាឱ្យព្រឹត្តិការណ៍ទេសចរណ៍បុណ្យទន្លេនេះនេះប្រព្រឹត្តទៅដោយរលូនក្នុង នោះ មានការ ងារ ត្រៀម ព្រឹត្តិការណ៍ កីឡា ការ សម្ដែង សិល្បៈ ការ តាំងពិព័រណ៍ ការ ពង្រឹង ផ្នែក សន្តិសុខ សណ្ដាប់ ធ្លាប់ សាធារណៈនិង ការពារសុវត្ថិភាព សម្រាប់ការអញ្ជើញចូលរួមរបស់សម្ដេចតេ ជោ ហ៊ុន សែន សម្ដេច កិត្តិ ព្រឹទ្ធ បណ្ឌិត ប៊ុ ន រ៉ា នី ហ៊ុន សែន សមាជិករដ្ឋសភា សមាជិកព្រឹទ្ធសភា សមាជិករាជរដ្ឋាភិបាលថ្នាក់ដឹកនាំនិងគណៈប្រតិភូនានានា ។

លោក រដ្ឋមន្ត្រី បាន បញ្ជាក់ ទៅ កាន់ ក្រុមការងារ រៀបចំ ថា មិន ត្រូវ ហាមឃាត់ ប្រជាពលរដ្ឋ ដែល មក លក់ដូរ ទំនិញគ្រប់មុខ ម្ហូបអាហារ ផលិតផលសិប្បកម្ម ផលិតផលកសិកម្មដែលសហគមន៍ផលិតបានដែល ធ្វើ បាន ក្នុង ខេត្ត នោះ ឡើយ ប៉ុន្តែ ក៏ ត្រូវ រៀប ចំការ លក់ដូរ របស់ ពួក គាត់ ឱ្យ មាន សណ្ដាប់ធ្នាប់ ត្រឹមត្រូវ ហើយតូបនីមួយៗត្រូវមានធុងសម្រាប់ដាក់សម្រាមឲ្យបានត្រឹមត្រូវផងដែរ ។ លោក បាន បន្ត ថា ការ រៀបចំ ពិធីបុណ្យ ទន្លេ ឬ ពិធីបុណ្យ សមុទ្រ គឺ មិន ត្រឹមតែ ចង់ឱ្យ ប្រជាពលរដ្ឋ និង ភ្ញៀវ ទេសចរ ចូលរួម ទស្សនា កម្សាន្ត ប៉ុណ្ណោះ ទេ តែ ក៏ ចង់ឱ្យ ប្រជាពលរដ្ឋ ក្នុង ខេត្ត រកចំណូលបានពីការលក់ដូរផលិតផលរបស់ខ្លួនជាអាទិភាពផងដែរ។ នៅព្រលឹមថ្ងៃទីមួយនៃ ពិធី គឺថ្ងៃទី១៣ខែមីនាមានកម្មពិធីជិះកង់មានអ្នកចូលរួមប្រមាណ១,៥០០នាក់ដោយចេញដំណើរពីមុខសាលាខេត្តបាត់ដំបងឆ្ពោះទៅ រមណីយ
ដ្ឋានប្រាសាទភ្នំបាណន់និងជិះឡីរីដែលមានភ្ញៀវជាតិ(ភ្ញៀវកញ្ចប់ទេសចរណ៍បីយប់បួនថ្ងៃ
និងភ្ញៀវអន្តរជាតិ)យ៉ាងច្រើនកុះករផងដែរ។

លោក ងួ ន រតនៈ អភិបាលខេត្ត បាត់ដំបង បានឱ្យ ដឹង ថា ការ រៀបចំ តុបតែង លំអរ និង បាន ត្រៀមលក្ខណៈ សម្បត្តិ នានា រួច ហើយ ដើម្បី ស្វាគមន៍ ពិ ធិ បុណ្យ ទន្លេ នេះ ដោយ មានការរំពឹងទុកថាពិ ធិ បុណ្យ ទន្លេ នឹង បង្កើន សក្តានុពល បន្ថែម ទៀត សម្រាប់ វិស័យ ទេសចរណ៍ ក្នុង ខេត្តបាត់ដំបង ដែល ជា ខេត្ត ចំណាស់ មួយ មានកន្លែងរមណីយដ្ឋានវប្បធម៌ រមណីយដ្ឋានទេសចរណ៍ធ្មជាតិ រមណីយដ្ឋានកែឆ្នៃជាង៤០កន្លែងសម្រាប់ឲ្យបងប្អូនក្នុងខេត្តនិងខេត្តជិតខាងដូចជាខេត្តប៉ៃលិន ខេត្តបន្ទាយមានជ័យខេត្តសៀមរាបមកចូលរួមលេងកម្សាន្តផងដែរ លោកអភិបាលខេត្តបានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទីជិតឆ្ងាយចូលរួមលេង កម្សាន្ត ពិធីបុណ្យ ទន្លេនៅខេត្តបសត់ដំបងនេះឱ្យបានច្រើនកុះករ។

ក្ក្នុងឱកាសនោះដែរ លោក អភិបាលខេត្ត ក៏ បាន អះអាង ថាចំពោះតម្លៃ ម្ហូបអាហារ និង តម្លៃ បន្ទប់ សណ្ឋាគារឬផ្ទះសំណាក់ក្នុងខេត្តគឺរក្សាតម្លៃដដែលមិនមានការដំឡើងថ្លៃនោះឡើយ និង មានការ ប្រគំុតន្ត្រី ព្រឹត្តិការណ៍ កីឡា ស្តង់ អាហារ និង ស្តង់ លក់ ផលិតផល ផ្សេង ៗ សរុប ជាង ៦០០ស្តង់។ ពិធីបុណ្យ ទន្លេ ឆ្នាំ នេះ សម្តេច តេ ជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី កម្ពុជា នឹង អញ្ជើញ ចូលរួម នៅ រសៀលថ្ងៃ ទី ១៤ និង១៥ខែ មិ នា ឆ្នាំ ២០២០ ផងដែរ៕/B