ចរាចរណ៍ផ្លូវជាតិលេខ៤ត្រូវបានកាត់ផ្តាច់ដោយរថយន្តធំ២គ្រឿងនិងម៉ូតូ១គ្រឿងបុកប៉ះគ្នាលើស្ពានសំរោង ស្រុកកំពង់សិលា

281
ចែករម្លែក

ដោយ:វណ្ណៈ/ព្រះសីហនុ ៖ ពលរដ្ឋបានធ្វើសេចក្តីរាយការណ៍ជាបឋម ពីស្រុកកំពង់សិលា មកថារថយន្តធំៗចំនួន២គ្រឿងនិងម៉ូតូ១គ្រឿងទៀតបុកប៉ះគ្នាលើស្ពានសំរោង ផ្លូវជាតិលេខ៤ក្នុងឃុំអូបាក់រទេះស្រុកកំពង់សីលាខេត្តព្រះសីហនុ វេលាម៉ោងជិត១០ព្រឹកថ្ងៃ១៤មិនា២០២០ ពេលនេះចរាចរណ៍ត្រូវបានបិទបណ្តោះអាសន្ន ដោយរង់ចាំរថយន្តស្ទូចមកអូសចេញពីស្ពានសិន។

ភ្លាមៗនៅមិនទាន់ដឹងពីដើមហេតុ ការខូចខាតនិងចំនួនអ្នករងគ្រោះនៅឡើយ ប៉ុន្តែសមត្ថកិច្ចមូលដ្ឋានអះអាងជាបឋមថា ក្រៅពីរថយន្ត ក៍មានអ្នកជិះម៉ូតូរងរបួសដែរ កំពុងដឹកយកទៅសង្គ្រោះហើយករណីនេះសមត្ថកិច្ចកំពុងដោះស្រាយសម្រួលចរាចរណ៍ឡើងវិញផងដែរ ៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម