នូវែ​លសេ​ឡង់​ប្រាប់ពួក​អ្នកទេសចរ​បរទេស​ដែល​មក​ដល់ ឱ្យ​នៅ​ដាច់​ដោយឡែក​១៤​ថ្ងៃ​

194
ចែករម្លែក

​លោកស្រី​ចា​ស៊ីន​ដា អា​ដឺ​ន នាយករដ្ឋមន្ត្រី​នូវែល​សេឡ​ង់​បាន​និយាយ​នៅ​ថ្ងៃ​សៅរ៍​ទី​១៤​ខែ​មីនា​ថា ពួក​អ្នកទេសចរ​អន្តរជាតិ​ដែល​មក​ប្រទេស​នូវែ​លសេ​ឡង់ ត្រូវ​ស្ថិត​ដោយឡែក​រយៈពេល ១៤ ថ្ងៃ​នៅ​ពេល​មកដល់​ដើម្បី​ជួយ​បន្ថយ​ការឆ្លង​រាលដាល​នៃ​វីរុស​កូវី​ដ​១៩​។​

​លោកស្រី ថា វិធានការ​ទប់ស្កាត់​ដែល​មិន​ធ្លាប់​មាន​ពីមុន​មក​នេះ នឹង​ចូល​ជា​ធរមាន​ចាប់ពី​ពាក់កណ្តាល​អធ្រាត្រ​ថ្ងៃ​អាទិត្យ​និង​អនុវត្ត​លើ​អ្នកដំណើរ​ទាំងអស់​​ដែល​ធ្វើដំណើរ​ចូលមក ដោយ​លើកលែង​តែ​អ្នក​ដែល​មកពី​បណ្តា​ប្រទេស​នៅ​ប្រជុំ​កោះ​ប៉ាស៊ីហ្វិក​។​

​នៅ​ប្រទេស​នូវែ​លសេ​ឡង់ រហូត​មកដល់ពេលនេះ មាន​ការឆ្លង​វីរុស​ចំនួន​៦​ករណី​ត្រូវបាន​បញ្ជាក់ ប៉ុន្តែ​មិន​មាន​ករណី​ស្លាប់​ដោយសារ​វីរុស​នេះ​។ ព្រឹត្តការណ៍​ធំៗ​​ជាច្រើន​នៅ​ប្រទេស​នេះ ត្រូវ​បាន​លុបចោល​ផងដែរ ៕​ប្រែ​សម្រួល​៖​សុខា​

លោកស្រី​ចា​ស៊ីន​ដា អា​ដឺ​ន នាយករដ្ឋមន្ត្រី​នូវែ​លសេ​ឡង់

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ