ប្រកាស​តែងតាំង​ប្រធាន​,​អនុប្រធាន​,​និង​អនុប្រធាន​ប្រចាំការ​គណបក្ស​CPP​ខណ្ឌដង្កោ​

170
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​/​ភ្នំពេញ​៖​នៅ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​ខណ្ឌដង្កោ​កាលពី​ព្រឹក​ថ្ងៃទី ១៤ ខែមីនា ឆ្នាំ​២០២០​មាន​រៀបចំ​ប្រារព្ធ​ពិធី​ប្រកាស​តែងតាំង​ប្រធាន​,​អនុប្រធាន​,​និង​អនុប្រធាន​ប្រចាំការ​គណៈកម្មាធិការ​គ​ណ​បក្ស​ប្រជាជន​កម្ពុជា​ខណ្ឌដង្កោ​។​ពិធី​ក្រោម​អធិបតីភាព​លោកប៉ា​សុជាតិ​វង្ស​សមាជិក​គណៈកម្មាធិការ​កណ្តាល​និង​ជា​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​រាជធានី​ភ្នំពេញ​។

​តាម​សេចក្តីសម្រេច​ប្រកាស​តែងតាំង​លោក​ម៉ៃ​ម៉ុ​ន​ជា​ប្រធាន​គណៈកម្មាធិការ​គណបក្ស​កម្ពុជា​ខណ្ឌដង្កោ​ជំនួស​លោក​នុត​ពុធ​ដា​រ៉ា​អតីត​ប្រធាន​គណៈកម្មាធិការ​គណបក្ស​កម្ពុជា​ខណ្ឌដង្កោ​។​ដែល​ទៅជា​អភិបាលរង​ខេត្តកណ្ដាល​។​លោក​ជ​គឹម​ស៊​អភិបាលរង​ខណ្ឌដង្កោ​ត្រូវបានតែងតាំង​ជា​អនុប្រធាន​ប្រចាំការ​គណៈកម្មាធិការ​គ​ណ​បក្ស​ខណ្ឌដង្កោ​។​លោកស្រី​គឹម​ញឹ​ប​ខណ្ឌដង្កោ​ជា​អនុប្រធាន​គណៈកម្មាធិកា​រ​គណបក្ស​ប្រជាជន​កម្ពុជា​ខណ្ឌដង្កោ​។​

​គួរ​បញ្ជាក់ថា​៖​កន្លងមក​លោក​ម៉ៃ​ម៉ុ​ន​ជា​ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌដង្កោ​និង​ជា​អនុប្រធាន​ប្រចាំការ​គណៈកម្មាធិការ​គ​ណ​បក្ស​កម្ពុជា​ខណ្ឌដង្កោ​។​លោក​នុត​ពុធ​ដា​រ៉ា​អតីត​អភិបាលខណ្ឌ​ដង្កោ​ជា​ប្រធាន​គណៈកម្មាធិការ​គណបក្ស​កម្ពុជា​ខណ្ឌដង្កោ​។​លោក​នុត​ពុធ​ដា​រ៉ា​អតីត​អភិបាលខណ្ឌ​ដង្កោ​ធ្វើជា​ប្រធាន​គណៈកម្មាធិការ​គណបក្ស​កម្ពុជា​ខណ្ឌដង្កោ​រយៈពេល​៨​ឆ្នាំមុន​លោក​ត្រូវបានតែងតាំង​ជា​អភិបាលរង​ខេត្តកណ្ដាល​នាពេល​ថ្មីៗ​នេះ​៕S/​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ