​រថយន្តបុក​រះ​ម៉ូតូ​ពីរ​គ្រឿង​បណ្តាលឱ្យ​ស្លាប់​ម្នាក់​និង​របួសធ្ងន់​ម្នា​ក់នៅ​ក្រុង​ក្រចេះ​

218
ចែករម្លែក

ដោយ​៖​កាំ​ពី​/​ខេត្តក្រចេះ​៖​មាន​ករណី​គ្រោះថ្នាក់​ចរាចរ​កើតឡើង​ងរ​វាង​រថយន្តបុក​រះ​ម៉ូតូ​ចំនួន​ពីរ​គ្រឿង​បណ្តាល​ស្លាប់​ម្នាក់​និង​ម្នាក់ទៀត​រងរបួស​ធ្ងន់​។​ករណីនេះ​បានកើត​ឡើង​នៅលើ​ផ្លូវ​លេខ​៣៧៧(​ក្រចេះ​-​ខ្លា​ស្ទុះ​)​ស្ថិត​ក្នុងភូមិ​អូរឫស្សី​១​សង្កាត់​អូរឫស្សី​ក្រុង​/​ខេត្តក្រចេះ​កាលពី​រសៀល​ថ្ងៃទី​១៥​ខែមីនា​ឆ្នាំ​២០២០​។​

លោក​ចក់​ផល្លី​អធិការរង​ទទួល​ផែន​ចរាចរ​ក្រុង​ក្រចេះ​បាន​ប្រាប់​ឱ្យដឹងថា​មាន​ករណី​គ្រោះថ្នាក់​កើតឡើង​ដោយ​រថយន្ត​ម៉ាក​កាមរី​ឆ្លាម​ពាក់​ស្លាក​លេខ​ភ្នំពេញ​2Q.8584​អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​។​បាន​បើករថយន្ត​រ៉េ​ចង្កូត​បុក​រះ​ម៉ូតូ​ចំនួន​២​គ្រឿង​បណ្តាលឱ្យ​ស្លាប់​ម្នាក់​និង​ម្នាក់ទៀត​រងរបួស​ធ្ងន់​។​

​ជនរងគ្រោះ​ទី​១ អ្នកបើកបរ​ឈ្មោះ កែវ ស្រី​ម៉ាច ភេទ​ស្រី អាយុ​២១​ឆ្នាំ (​របួសធ្ងន់​)​មាន​ទីលំនៅ​ភូមិ​1 សង្កាត់​រកា​កណ្តាល​ក្រុង​ក្រចេះ​។​ជនរងគ្រោះ​ទី​២​អ្នកបើកបរ​ឈ្មោះ​ម៉ម​យឿន​ភេទ​ប្រុស​អាយុ​៧៥​ឆ្នាំ (​រ​បាន​ស្លាប់​នៅ មន្ទីរពេទ្យ​ខេត្ត​) មាន​ទី​លំ នៅ​ភូមិ​ស្រែ​ស្តៅ​សង្កាត់​អូរឫ្សី ក្រុង​ក្រចេះ​ខេត្តក្រចេះ​។​

​សូមបញ្ជាក់ រថយន្ត​ត្រូវបាន​អ្នកបើកបរ​យកទៅ​ទុក​នៅក្នុង​យានដ្ឋាន​ជាង លុច ស្ថិតក្នុង​ភូមិ​ស្រែ​ស្តៅ សង្កាត់​អូរឫស្សី​ក្រុង​ក្រចេះ​។​ចំណែក​សាកសព​ជនរងគ្រោះ​ត្រូវបាន​នរគ​បាល​ជំនាញ​ប្រគល់ជូន​ក្រុមគ្រួសារ​នៃ​សព​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ហើយ​អ្នករងរបួស​ធ្ងន់​ត្រូវបាន​ក្រុមគ្រួសារ​ដឹកយក​ទៅ​ព្យាបាល​នៅ​ពេទ្យ​ខេត្តក្រចេះ​។​

​បច្ចុប្បន្ននេះ​រថយន្ត​បង្កហេតុ​និង​ម៉ូតូ​ចំនួន​ពីរ​គ្រឿង​បាន​ដឹក​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ក្រចេះ​ជា​បណ្តោះអាសន្ន​រង់ចាំ​ការដោះស្រាយ​តាម​នីតិវិធី​ច្បាប់​៕S/​