កំពូល​អ្នក​ដេក មិន​ថា​កន្លែង​ណា ស្ថានភាព​បែបណា

245
ចែករម្លែក

ម្ចាស់​សត្វ​ចិញ្ចឹម​ភាគច្រើន​ត្រូវ​ចំណាយលុយ​ទិញ​គ្រែ​ថ្លៃៗ ដើម្បីឱ្យ​ឆ្មា​ជាទី​ស្រលាញ់​របស់ ពួកគេ​ដេក ប៉ុន្តែ​អ្នកខ្លះ​ទើបតែ​ដឹងថា សត្វ​នេះ​ចូលចិត្ត​ដេក​ក្នុង​ឡាំង​ក្រដាស​ថោកៗ​។​
​ ​
ហើយ​តាមរយៈ​រូបភាព​ថ្មីៗ​គួរឱ្យ​អស់សំណើច ដែល​ត្រូវបាន​បង្ហោះ​តាម​បណ្ដាញ​អ៊ីនធឺណិត ទាំងនេះ​បង្ហាញថា ពួកវា​ពិតជា​ស្ដេច​ដេក មិន​ថា​កន្លែង​ណា ស្ថានភាព​បែបណា​ក៏​នៅតែ អាច​ដេកលក់​យ៉ាង​ស្រួល ចាប់ពី​ក្នុង​ទ្រុង​បក្សី លើ​ឫស្សី ក្នុង​ប្រឡោះ​គល់ឈើ លើ​បង្កាន់ដៃ លើ​ថូរ​ផ្កា​រហូតដល់​ស្រោមខ្នើយ​។
​ ​
រូបភាព​ទាំងនេះ​ត្រូវបាន​គេហទំព័រ Bored Panda ប្រមូល​ចងក្រង​ជុំវិញ​ពិភពលោក​។ តោះ​! បើ​ចង់​ជ្រាប​កាន់តែច្បាស់ សូម​មើល​រូបភាព​ខាងក្រោម​ទាំងអស់គ្នា​៕ ប្រែ​សម្រួលៈ​ខុម​