ចាប់ក្រុមអាប៉ោងកណ្តាលយប់នៅ​ឃុំរាម ស្រុកព្រៃនប់

204
ចែករម្លែក

ដោយ:វណ្ណៈ/ព្រះសីហនុ ៖ ប៉ូលីសស្រុកព្រៃនប់ បង្ក្រាបនិងឃាត់ខ្លួនជនសង្សយ័អ្នកលេងល្បែងសុីសង(អាប៉ោង)បានចំនួន៤នាក់ កាលយប់ពីថ្ងៃទី ១៥ខែមិនាឆ្នាំ២០២០ នៅចំណុចក្បាល ហុង ស្ថិត ក្នុង ភូមិអុង ឃុំរាម ស្រុកព្រៃនប់ខេត្ត ព្រះសីហនុ។

លោកវរសនីយ៍ទោ ហួ យ៉ៃ អធិការប៉ូលីសស្រុកព្រៃនប់អោយដឹងថា ពេលចុះបង្ក្រាបល្បែងសុីសង (អាប៉ោង) នេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្សយ័ចំនួន០៤នាក់និងដកហូតសម្ភារៈមួយចំនួន ជនសង្សយ័មាន៖

១.ឈ្មោះ លន ធា ភេទប្រុស អាយុ ៤២ឆ្នាំ មានទីលំនៅភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្ត ព្រះសីហនុ (មេបាញ់អាប៉ោង សុីសង)។ ២.ឈ្មោះ អៀម ស៊ាន់ ភេទ ប្រុស អាយុ ៥១ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្ត ព្រះសីហនុ (អ្នកចាក់)។ ៣.ឈ្មោះ សុឹម ឆក ភេទ ប្រុស អាយុ ២៥ឆ្នាំ មុខ របរនេសាទ មានទីលំនៅភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្ត ព្រះសីហនុ (អ្នកចាក់)។ ៤.ឈ្មោះ ហ៊ុន ជន ភេទប្រុស អាយុ ៥០ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្ត ព្រះសី ហនុ (អ្នកចាក់)។

វត្ថុតាងដកហូតបាន ប្រាក់រៀល ចំនួន៤០៦ ៥០០រៀល , ម៉ូតូចំនួន០៤គ្រឿង ឧបករណ៍សម្ភារៈលេងអាប៉ោង មួយចំនួន និងទូរស័ព្ទ ចំនួន០២គ្រឿង។

ជនសង្ស័យទាំង០៤នាក់សមត្ថកិច្ចនាំមកអធិការដ្ឋានបន្តរនិតិវិធី៕/B