​ប្រជា​នេសាទ​ចាប់បាន​ត្រី​គល់រាំង​មួយ​ក្បាល​ទម្ងន់​១៥​គីឡូក្រាម​នៅ​ខេត្តស្ទឹងត្រែង​

182
ចែករម្លែក

​ដោយ​:​សុខុម​/​ស្ទឹងត្រែង​:​ប្រជា​នេសាទ​ភូមិ​កាំ​ង​ដីស​សង្កាត់​ព្រះបាទ​ក្រុង​ខេត្តស្ទឹងត្រែង​ដាក់មង​ជាប់​ត្រី​គល់រាំង​មួយ​ក្បាលមាន​ទម្ងន់​១៥​គីឡូ​នៅ​ថ្ងៃទី​១៦​ខែមីនា​ឆ្នាំ​២០២០​។​
លោក​ម៉ា​សុ​ខាក់​ប្រធាន​សហគមន៍​នេសាទ​ភូមិ​កាំ​ង​ដីស​បាន​ប្រាប់​កាសែត​រស្មី​កម្ពុជា​ថា​ត្រី​គល់រាំង​ដ៏​កម្រ​មួយ​ក្បាល​ធំ​នោះ​គឺ​ជាប់​មង​ដែល​លោក​ដាក់​ក្នុង​ទន្លេមេគង្គ​។​ដោយសារ​លោក​បម្រើការ​ងារ​ជា​ប្រធាន​សហ​គន៍​នេសាទ​ហើយ​យល់ដឹង​ពី​ការអភិរក្ស​ត្រី​មេ​ពូជ​ដ៏​កម្រ​ក៏បាន​យកទៅ​លែង​ក្នុង​ទឹក​វិញ​ដើម្បីឱ្យ​វា​បន្ត​ពូជ​តទៅទៀត​។​

ប្រធាន​សហគមន៍​នេសាទ​បាន​និយាយ​បន្តថា​លោក​បាន​ថត​សកម្មភាព​លែង​ត្រី​កម្រ​មួយ​នេះ​ទៅក្នុង​ទឹកជា​មួយ​អ្នកភូមិ​រួច​បង្ហោះ​សារ​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​ដើម្បី​សុំឱ្យ​មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​ថែរក្សា​ពូជ​ត្រី​ដែល​ជិត​ផុត​ពូជ​ទាំង​។​ចូល​រួប​ទប់ស្កាត់​បទល្មើស​ផ្សេង​ដែល​កើតមាន​នៅក្នុង​មូលដ្ឋាន​ដោយ​សហការ​ជាមួយ​សមត្ថកិច្ច​និង​ជំនាញ​ជលផល​។​

លោក​ទុំ​នី​រ៉ូ​ប្រធាន​ជលផល​ខេត្តស្ទឹងត្រែង​យល់ឃើញថា​លោក​ចង់ឃើញ​ប្រជាពលរដ្ឋនៅក្នុង​សហគមន៍​ចូលរួម​ថែរក្សា​ការពារ​ប្រភេទ​ជិត​ផុត​ពូជ​ធំៗ​ដូចជា​ត្រី​រាជ ត្រី​គល់រាំង ត្រី​ត្រសក់​ជាដើម​។​លោក​នី​រ៉ូ​យល់ថា​ប្រធាន​សហគមន៍​ចាប់បាន​ត្រី​គល់រាំង​មួយ​ក្បាល​ហើយ​លែង​វិញ​គឺជា​គំរូ​ល្អ​។​លោក​សូមឱ្យ​មានការ​ចូលរួម​ការពារ​ទាំងអស់គ្នា​។​សព្វថ្ងៃ​ត្រី​បី​ប្រភេទ​ខាងលើ​យើ​ងគ​ម្រ​នឹង​បានឃើញ​ណាស់​។​

វា​ចូលចិត្ត​រស់នៅ​តាម​អន្លង់​ទឹក​ជ្រៅ​ក្នុង​ទន្លេមេគង្គ​ខេត្តស្ទឹងត្រែង​និង​ក្រចេះ​។​
គេ​ធ្លាប់​ឃើញ​ត្រី​គល់រាំង​មាន​ទម្ងន់​រហូតដល់​ទៅ​ជាង​១០០​គីឡូ​ឯណោះ​។​រីឯ​ត្រី​រាជ​ប្រហែល​មាន​ទម្ងន់ៗ​២០០​គីឡូ​ចាប់បាន​នៅក្នុង​ប្រទេស​កម្ពុជា​៕S/​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ