មន្ដ្រី​បរិស្ថាន​ខេត្តស្ទឹងត្រែង​រង​ការ​រិះគន់ថា​ចាប់​រថយន្ត​ដឹកឈើ​រួច​ដោះលែង​វិញ​ជា​ថ្នូរ​ទឹកប្រាក់​

164
ចែករម្លែក

ដោយ​៖​សុខុម​/​ស្ទឹងត្រែង​៖​មន្ដ្រី​បរិស្ថាន​ខេត្តស្ទឹងត្រែង​រង​ការ​រិះគន់ថា​ចាប់​រថយន្ត​ដឹកឈើ​ទំនើប​មួយគ្រឿង​តាម​ដងផ្លូវ​តែ​ក្រោយមក​ដោះលែង​វិញ​មិនបាន​ប្រគល់​ទៅឱ្យ​ជំនាញ​រដ្ឋបាល​រដ្ឋបាល​ព្រៃឈើ​ឡើយ​។​​ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា​ចាប់តាំងពី​ថ្ងៃ​ចុះ​ឃាត់​រថយន្ត​មកដល់​ថ្ងៃទី​១៦​ខែមីនា​ឆ្នាំ​២០២០​នេះ​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ពុំទាន់​ទទួលបាន​ភស្តុតាង​បទល្មើស​ពី​បរិស្ថាន​ខេត្ត​នៅឡើយ​ទេ​។​

​ប្រភព​ដដែល​បាន​បន្តថា​ករណីនេះ​កើតឡើង​កាលពី​ថ្ងៃទី​១០​ខែមីនា​ឆ្នាំ​២០២០​នៅលើ​ដងផ្លូវ​ជាតិ​លេខ​៧​ត្រង់ចំណុច​ផ្លូវបំបែក​ចូល​ស្រុក​បូរី​អូរ​ស្វាយ​សែន​ជ័យ​មន្ដ្រី​បរិស្ថាន​ខេត្តស្ទឹងត្រែង​ដែលមាន​ឯក​ស​ណ្ឌា​ន​កាន់​កាំភ្លើង​ស្ទាក់​ឃាត់​រថយន្ត​ហ្វ​ត​ថៅកែ​ឈ្មួញ​ឈើ​ឈ្មោះ​ហេង​រស់នៅ​ភូមិក​ញ្ចា​ញ​គោក​ស្រុក​សៀម​ប៉ាង​ខេត្តស្ទឹងត្រែង​។​

​ក្រោយពី​ឃាត់​រថយន្ត​ទំនើប​ដឹកឈើ​រួច​បាន​យក​យកមក​កាន់​មន្ទីរ​បរិស្ថាន​ខេត្ត​។​តែ​ក្រោយមក​ក៏​ដោះលែង​រថយន្ត​នោះ​ទៅវិញ​ដោយ​មិនបាន​បញ្ជូនទៅ​រដ្ឋបាល​ព្រៃឈើ​ឡើយ​។​​មន្ដ្រីរដ្ឋបាល​ព្រៃឈើ​បាន​បង្ហើប​ប្រាប់ថា​បរិស្ថាន​ខេត្ត​ពុំបាន​បញ្ជូន​ភស្តុតាង​បទល្មើស​ទៅ​រដ្ឋបាល​ព្រៃឈើ​ទេ​។​ពាក់ព័ន្ធ​នឹង​ផ្លូវច្បាប់​ប្រសិន​បទល្មើស​ស្ថិតនៅលើ​ដងផ្លូវ​ជា​ដែន​សមត្ថកិច្ច​គ្រប់គ្រង​ដោយ​រដ្ឋបាល​ព្រៃឈើ​។​ទោះ​សមត្ថកិច្ច​ណា​បង្ក្រាប​ក៏ដោយ​គឺ​ត្រូវប្រគល់​សំណុំរឿង​វត្ថុតាង​ល្មើស​ជូន​ជំនាញ​រដ្ឋបាល​ព្រៃឈើ​។​

ជុំវិញ​រឿងនេះ​លោក​ហេង​រស់នៅ​ភូមិក​ញ្ចា​ញ​គោក​ស្រុក​សៀម​ប៉ាង​ដែលជា​ម្ចាស់​រថយន្ត​បាន​និយាយថា​រថយន្ត​របស់លោក​ខាង​មន្ទីរ​បរិស្ថាន​ដោះលែង​វិញ​ក្រោយពី​បង់ប្រាក់​អស់​១៥​លាន​រៀល​ទៅ​បរិស្ថាន​។​លោក​អេង​ភិ​រ៉ុង​ប្រធាន​មន្ទីរ​មន្ទីរ​បរិស្ថាន​ខេត្ត​បាន​ប្រាប់​អ្នកកាសែត​ថា​បទល្មើស​ខាងលើ​នៅ​ស្នាក់ការ​មិនទាន់មាន​ចំណាត់ការ​នៅឡើយ​ទេ​។​តែ​រថយន្ត​ហ្វ​ត​ដែល​បរិស្ថាន​ឃាត់​គេ​ឃើញ​ម្ចាស់​យកទៅ​ជិះ​យ៉ាង​រំភើយ​ហើយ​ថែមទាំង​បាន​និយាយថា​បង់ប្រាក់​អស់​១៥​លាន​រៀល​ទើប​គេ​ដោះលែង​៕S/​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ