​បើករថយន្ត​លឿន​ជ្រុល​បុក​ម៉ូតូ​ធ្លាក់​ប្រឡាយទឹក​នៅ​ស្រុក​រមាសហែក​

141
ចែករម្លែក

​វ៉ៃ​កូ​/​ស្វាយរៀង​៖​បុរស​បីនាក់​បាន​រងរបួស​ធ្ងន់​និង​ស្រាល​ដោយសារ​គ្រោះថ្នាក់​ចរាចរ​មួយ​រវាង​រថយន្ត​និង​ម៉ូតូ​។​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃទី​១៥​ខែមីនា​ឆ្នាំ​២០២០​នៅលើ​ផ្លូវ​ប្រសព្វ​ភ្លឺ​ប្រឡាយ​ព្រែកជីក​ត្រង់ចំណុច​ភូមិ​ត្រពាំង​ស្មាច់​ឃុំ​ជ្រៃ​ធំ​ស្រុក​រមាសហែក ខេត្តស្វាយរៀង​។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា​៖​ជន​ក្នុង​ហេតុការណ៍​ទី​១​ឈ្មោះ​ហែម​សាវឿន​ភេទ​ប្រុស​អាយុ​៤៧​ឆ្នាំ​មុខរបរ​គ្រូពេទ្យ​រស់នៅ​ភូមិ​ថ្មី​ឃុំ​ក្រសាំង​ជា​អ្នកបើកបរ​រថយន្ត​ម៉ាក​KIAmorning​ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​1AM.3803​។​រួម​ដំណើរ​ម្នាក់​ឈ្មោះ​មោគ​ខៃ​វិ​សិទ្ធ​ភេទ​ប្រុស​អាយុ​១៥​ឆ្នាំ​មុខរបរ​សិស្ស​ត្រូវជា​កូន​អ្នកបើកបរ​។​ទី​២​ឈ្មោះ​វ៉ាន់​សា​ផន​ភេទ​ប្រុស​អាយុ​២២​ឆ្នាំ​មុខរបរ​កសិករ​រស់នៅ​ភូមិ​បិត​ទឹង​ឃុំ​សម្បត្តិ​មានជ័យ​ជា​អ្នកបើក​ម៉ូតូ​ម៉ាក​ហុងដា​វ៉េវ ពណ៌​ក្រហម ពាក់​ផ្លាកលេខ​ព្រៃវែង​1I.0933​។​

​ប្រភព​ដដែល​បាន​បន្តថាៈ ករណីនេះ​គ្រោះថ្នាក់​មនុស្ស​៣​នាក់ ប្រុស ធ្ងន់​ម្នាក់​គឺ​ឈ្មោះ​វ៉ាន់ សា​ផន បាន​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទី​ពេទ្យ​បង្អែក​ស្រុក​រមាសហែក​។​ចំណែក​រថយន្ត​ខូច​១​គ្រឿង​ធ្ងន់​(​ធ្លាក់ទឹក​) ម៉ូតូ​១​គ្រឿង​ធ្ងន់​៕S/